ដោយៈសុផល/ភ្នំពេញ៖មីកញ្ចប់គឺជាអាហារដែលគេពេញនិយមបរិភោគនិងងាយស្រួលក្នុងការចម្អិន។តាមទិន្នន័យរបស់សមាគមមីកញ្ចប់ឆ្អិនស្រាប់ពិភពលោកចំនួនមីកញ្ចប់នៅក្នុងពិភពលោកដែលត្រូវ បានបរិភោគ មានច្រើនជាង ១រយពាន់លានកញ្ចប់(១០០.០០០.០០០.០០០)ក្នុងឆ្នាំ២០១៩។
តើមីកញ្ចប់ត្រូវផលិតឡើងដោយគ្រឿងផ្សំអ្វីខ្លះ និងដោយរបៀបណា?
តាមគេហទំព័រ Health Benefit Times មីកញ្ចប់ត្រូវបានផលិតដោយបើម្សៅស្រូវសាលី ទឹក អំបិល ម្សៅកាបូនអ៊ីដ្រាត កាន់ស៊ួយ និងគ្រឿងផ្សំដទៃដើម្បីបង្កើនរសជាតិ។ សរសៃរមី ត្រូវបានចម្អិនដោយចំហុយ និងបំពងឲ្យស្ងួតជាមួយនឹងប្រេង ហើយវេចខ្ចប់ដាក់ក្នុងកញ្ចប់ជាមួយនឹងគ្រឿងរសជាតិ។
ការជ្រើសរើសមីកញ្ចប់យកមកបរិភោគដើម្បីចម្រើនដល់សុខភាព ពិតជាមានសារសំខាន់។ ជាពិសេស ត្រូវដឹងពីប្រភពត្រឹមត្រូវ និងដឹងច្បាស់អំពីការផលិត និងគុណភាព។
មីជាតិគឺជាសមិទ្ធផលមីកញ្ចប់ខ្មែរដែលផលិតដោយម៉ាស៊ីននិងបច្ចេកទេសទំនើបចុងក្រោយរបស់ប្រទេសជប៉ុន។រីឯគ្រឿងផ្សំត្រូវបានត្រូវសម្រិតសម្រាំងយ៉ាងយកចិត្តទុកពីក្នុងស្រុកនិងបរទេស។ គ្រឿងផ្សំសំខាន់ៗមានដូចជា ម្សៅស្រូវសាលី សម្បូរទៅដោយសារធាតុសរសៃរទ្រទ្រង់សារពាង្គកាយ និងប្រូតេអ៊ីនចញ្ចឹមនិងប្រើប្រាស់ប្រេងធម្មជាតិ ដែលចម្រេញចេញពីរុក្ខជាតិដែលមានលក្ខណៈល្អ ប្រសើរច្រើនចំពោះសុខភាព។ក្នុងនោះក៏មានគ្រឿងផ្សំផ្សេងដទៃទៀតដែលសម្បូរដោយសារធាតុ ចិញ្ចឹមសម្រាប់ផ្តល់ថាមពល និងទ្រទ្រង់សារពាង្គកាយ។
មីជាតិត្រូវបានផលិតឡើងដោយមានការត្រួតពិនិត្យត្រឹមត្រូវនិងទទួលស្គាល់ដោយក្រសួងសុខាភិបា លនិងស្ថាប័នពាក់ពន្ធនានានៃព្រះរាជាណាចក្រកម្ពុជា។ មីជាតិ ក៏ត្រូវបានទទួលស្គាល់និងត្រូវបានដាក់បញ្ចូលជាសមាជិកនៃសមាគមន៍មីកញ្ចប់ឆ្អិនស្រាប់ពិភពលោកដែលមកដល់ពេលនេះមីជាតិជាមីកញ្ចប់តែមួយគត់តំណាងឲ្យប្រទេសកម្ពុជាដែលត្រូវបានទទួលស្គាល់ដោយសមាគមន៍ពិភពលោកមួយនេះ។ មីជាតិ យកចិត្តទុកដាក់លើគុណភាព បង្កើនភាពងាយស្រួល និងបំពេញតម្រូវការរបស់ប្រជាជន។ តើមីជាតិមានអ្វីថ្មីបន្តទៀត? កុំភ្លេចតាមដានក្នុងពេលឆាប់នេះ៕ph