Home ព័ត៌មានសំខាន់ៗ សម្ដេច​ក្រឡាហ...

សម្ដេច​ក្រឡាហោមៈ បញ្ហា​គ្រឿងញៀន រីក​រាលដាល​ដល់​ជនបទ កាន់តែច្រើន អាជ្ញាធរ ត្រូវ​បង្ក្រាប​ឲ្យ​ទាន់ពេលវេលា​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថាៈ បញ្ហា​គ្រឿងញៀន បាន​រីក​រាលដាល ដល់​ជនបទ កាន់តែច្រើន ដូច្នេះ​អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ មួយចំនួន ត្រូវ​បន្ដ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន គ្រប់​ប្រភេទ ឲ្យ​ទាន់ពេលវេលា​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​បែ​នេះ នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា កែសម្រួល​លក្ខណៈសម្បត្តិ នៃ​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព កាលពី​ព្រឹក ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​អំពាវនាវ ទៅដល់​អាជ្ញាធរ​មូលដ្ឋាន ទូទាំងប្រទេស ត្រូវ​បន្ដ​ពង្រឹងសមត្ថភាព របស់ខ្លួន​បន្ថែមទៀត ដើម្បី​បន្ដ​ទប់ស្កាត់ បញ្ហា​គ្រឿងញៀន នៅតាម​មូលដ្ឋាន ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឲ្យ​ភូមិ​-​ឃុំ គ្មាន​គ្រឿងញៀន​។​

សម្ដេច​ក្រឡាហោមៈ បញ្ហា​គ្រឿងញៀន រីក​រាលដាល​ដល់​ជនបទ កាន់តែច្រើន អាជ្ញាធរ ត្រូវ​បង្ក្រាប​ឲ្យ​ទាន់ពេលវេលា​

​បើ​យោងតាម​សេចក្តីព្រាង គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព បាន​ឲ្យ​ដឹងថាៈ អាជ្ញាធរ ត្រូវ​ចាត់វិធានការ ក្នុងការ​បង្ការ ទប់ស្កាត់ ឲ្យ​បានជា​អតិបរមា នូវ​ការ​ចរាចរ ការជួញដូរ និង​ការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់ ព្រមទាំង​ខិតខំ លុបបំបាត់​ការដាំដុះ ការរក្សា​ទុក ការ​លួច​កែច្នៃ សារធាតុ​ញៀន គ្រប់​ប្រភេទ តាម​គ្រប់​រូបភាព​នៅតាម ភូមិ​-​ឃុំ​-​សង្កាត់​។ ជាងនេះទៅទៀត អាជ្ញាធរ ត្រូវ​ជំរុញ​បំផុស ចលនា​អប់រំ​មហាជន ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​បទល្មើស​គ្រឿងញៀន គ្រប់​ប្រភេទ ជាពិសេស អនុវត្ត​ឲ្យ​បាន​ទូលំទូលាយ នូវ​ខ្លឹម​សារទិស​ស្លោក «​បី​កុំ​-​មួយ​រាយការណ៍​» ៖ បី​កុំ មានន័យថា កុំ​ពាក់ព័ន្ធ​, កុំ​អន្ដរាគមន៍​, កុំ​លើកលែង​។ ចំណែក មួយ​រាយការណ៍ មានន័យថា ផ្ដល់ព័ត៌មាន ដល់​សមត្ថកិច្ច អំពី​មុខសញ្ញា​ជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំង​កែច្នៃ ផលិត និង​ទីតាំង​ស្ដុក​ទុក​គ្រឿងញៀន​។​

​បន្ថែម​ពីនេះ​ទៀត ប្រជាពលរដ្ឋ ត្រូវ​សហការ​ជាមួយ អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ មូលដ្ឋាន​គ្រប់​ថ្នាក់ អនុវត្តតាម​ច្បាប់​ស្ដីពី ការត្រួតពិនិត្យ​គ្រឿងញៀន យុទ្ធសាស្ដ្រ​ទាំង ៥ នៃ​ផែនការ​ជាតិ ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន បទបញ្ជា​សារាចរ​ណែនាំ និង​ផែនការ​យុទ្ធនាការ ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខុសច្បាប់ របស់​រាជរដ្ឋាភិបាល តាម​គ្រប់​ដំណាក់កាល​៕/V​

សម្ដេច​ក្រឡាហោមៈ បញ្ហា​គ្រឿងញៀន រីក​រាលដាល​ដល់​ជនបទ កាន់តែច្រើន អាជ្ញាធរ ត្រូវ​បង្ក្រាប​ឲ្យ​ទាន់ពេលវេលា​

សម្ដេច​ក្រឡាហោមៈ បញ្ហា​គ្រឿងញៀន រីក​រាលដាល​ដល់​ជនបទ កាន់តែច្រើន អាជ្ញាធរ ត្រូវ​បង្ក្រាប​ឲ្យ​ទាន់ពេលវេលា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular