ឃាត់ខ្លួនជនជាតិចិន ៥នាក់ ពាក់ព័ន្ធការចាក់ សម្លាប់មិត្តភក្តិ នៅកាសុីណូ ហ្គេនទីង

ដោយ:.ជ័យ / បន្ទាយមានជ័យៈ ករណីជនជាតិ ឈ្លោះគ្នាតិចតួច តែស្រវឹង ហើយឈានដល់ប្រព្រឹត្ត​ឃាតកម្ម ដោយយកកាំបិត តូចចុងស្រួចចាក់ បណ្ដាលឲ្យស្លាប់ម្នាក់ ។ ហេតុការណ៍នេះ ​បានកើតឡើង នៅវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី៧ ខែមករា នៅកាស៊ីណូ ហ្គេនទីង ក្រុងប៉ោយប៉ែត បន្ទប់លេខ ១១១១ ជាន់ទី១ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។នគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនបុរជន​ជាតិចិន​ ៥នាក់

លោក ព្រំ ពិសិដ្ឋ អធិការរង ទទួលផ្នែកព្រហ្មទ័ណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានប្រាប់ កាសែត រស្មីកម្ពុជា ឱ្យដឹង នៅថ្ងៃទី៨ ខែមករាថាៈ អំពើឃាតកម្មនោះ បង្កឡើងដោយជន សង្ស័យ ឈ្មោះ ឆាយ សុីសាន អាយុ ២៨ ឆ្នាំ ជនជាតិចិន ស្នាក់នៅបន្ទប់ខាងលើ។

ឯជនរងគ្រោះ ឈ្មោះ លៀវ សុីផឹង ហៅ អាហ្វុង ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិចិន  ជាមិត្តភក្តិនឹង​ឃាតក។ ជនសង្ស័យ បានប្រើកាំបិត តូចចុងស្រួច ចាក់ចំបំពង់ កខាងស្តាំ

បន្ទាប់ពីឃាតកម្មនោះ  ក្រៅពីជនសង្ស័យដៃដល់  នគរបាល ដែលសម្របសម្រួលនីតិវិធី ដោយលោក មាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លូន ជនជាតិចិន ៥ នាក់​ទៀត ដើម្បីនាំខ្លួនយកមកសាកសួរ ក្នុងនោះមានៈ .ឈ្មោះ ឃើ ជានមីង អាយុ៣០ឆ្នាំ ។ ២.ឈ្មោះ ជាំង ហកវី អាយុ៤០ឆ្នាំ ។ ៣.ឈ្មោះ យ៉ាង វុយហ័រ អាយុ១៨ឆ្នាំ (ជាមេការ នៅការិយាល័យជាន់ទី៣)។ ៤. ឈ្មោះ វ៉ាន់ ឈុនហឹង  អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (អ្នកបកប្រែ) និង៥.ឈ្មោះ ឆាយ សុីលាន អាយុ២៨ឆ្នាំ ជាជនដៃដល់ ។ ដោយលើកលែង បុរសជាអ្នកបកប្រែនោះ បុរសជនជាតិចិន ៤នាក់នេះ មានលំនៅ នៅខេត្តហ្វូចៀន ប្រទេសចិន។

យោងចម្លើយសារភាពរបស់ ជនសង្ស័យដៃដល់ បានឲ្យដឹងថាៈ នៅយប់ថ្ងៃទី៦ ខែមករា ខ្លួននិងមិត្តភក្តិ រួមទាំងជនរងគ្រោះ បានផឹកស្រាបៀរជាមួយគ្នា អស់ ១៥ ដប នៅលើសាឡុង នៃបន្ទប់លេខ ១១១១ ជាន់ទី៣ នៃកាសុីណូ ហ្គេនទីង នោះ

លុះស្រវឹង និងងងុយដេក មិត្តភក្តិ នៃជនដៃដល់នោះ គឺឈ្មោះ ជាំង ហ្វី និងឈ្មោះ ហ្វុង (ជនរងគ្រោះ ) និងឈ្មោះ ហុីប៉ា បានសុំឡើងទៅដេក  ប៉ុន្តែជនដៃដល់ មិនព្រម ហើយក៏កើតជាការប្រកែកគ្នា។ពេលនោះ ជនដៃដល់ ក៏យកកូនកាំបិត ចុងស្រួច ទៅច្រ ល ហើយរុញទៅចំបំពង់ ក ជនរងគ្រោះ បណ្តាលឲ្យរបួស​ហូរឈាម ដាបឥដ្ឋការ៉ូ ហើយបានស្លាប់ មុនពេលរកបានឡានពេទ្យ មកដឹក។

ក្នុងចម្លើយសារភាព និងការស្រាវជ្រាវ ឃើញថា ជនសង្ស័យ ឈ្មោះ ឃើ ជាមមីង និងឈ្មោះ ជាំង ហ្វី អាចពាក់ព័ន្ធពីបទសមគំនិត ក្នុងអំពើឃាតកម្ម របស់ជនជាតិចិន លើជនជាតិចិន ដូចគ្នានៅលើទឹកដីកម្ពុជាឯ ៣ នាក់ទៀត ក៏ត្រូវបន្តសួរនាំ នៅការិយាល័យនគរបាល

ករណីខាងលើនេះ នគរបាលក្រុងប៉ោយប៉ែត បានបញ្ជូនរឿង មកដល់ការិយាល័យ ព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ហើយនៅល្ងាច ថ្ងៃទី៨ មករានេះ ដើម្បីបន្តនីតិវិធី៕សរន /V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular