ឆ្នាំជូត
រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបការងារលោកអ្នកតោងតែប្រយ័ត្នប្រយែងបន្តិច ពិសេសក្រុមមនុស្សទម្លាក់កំហុសឱ្យតែម្តង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះអ្នកដទៃជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលខ្លាំងក្លាក្តី តែសម្រាប់លោកអ្នកក៏អាចរកផលចំណូលមួយៗគ្រាន់ដោះស្រាយបញ្ហាក្រពះប្រចាំថ្ងៃដែរ។
រីឯបញ្ហាគូគ្រងស្នេហាកំលោះក្រមុំត្រូវមើលផ្លូវល្អចំពោះគ្នាឱ្យបានច្រើនជាងនេះទើបពុំមានបញ្ហាចោទឡើង ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកក្នុងការទំនាក់ទំនងចរចា ឬប្រកបការងារពាក់ព័ន្ធបញ្ហាប្រាក់កាស។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងរាំងស្ទះ និងមានបញ្ហាយាយីច្រើនចំពោះមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបរឿងប្រទាំងប្រទើសច្រើន ហើយចំណូលនោះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសាររស់។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះមានភាពគាប់ប្រសើរ ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់និងមានជោគជ័យគួរជាទីពេញចិត្តផង។ក្រៅពីនេះបើលោកអ្នកមានទំនាក់ទំនងចរចាអ្វីមួយតែងគេសហការ និងជួយជ្រោមជ្រែងថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះការជួញទីជិតឆ្ងាយលាភប្រាក់កាសពុំមានសម្បូរទេ ដូច្នេះទាល់តែលោកអ្នកខិតខំខ្លាំងទើបអាចរកប្រាក់ចំណូលគ្រាន់រស់ស្រួលខ្លួន ។
ចំណែកបញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះវិញមានដំណើរប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ក្នុងពេលនេះដោយសារលោកអ្នកជួបបញ្ហាចំណូលតិចតែការចំណាយនោះមានច្រើនគ្រប់សារពើ ដូចនេះត្រូវមានការប្រយ័ត្នប្រយែងក្រែងត្រូវជួបវិបត្តិថវិការក្នុងគ្រួសារ។សម្រាប់អ្នកប្រកបររបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេ ហើយទាល់តែខិតខំខ្លាំងទើបសម្រេចកិច្ចការធំៗទៅរួច។ក្នុងរង្វង់គ្រួសារវិញ ចូរលោកអ្នកចេះធ្វើគធ្វើថ្លង់ និង ត្រូវចេះអត់ឱនឲ្យគ្នាច្រើនជាងនេះទើបគ្មានរឿងប្រទាំងប្រទើសកើតឡើង។
រីឯបញ្ហាសម្ព័ន្ធ ស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកចម្រើនលូតលាស់ទៅមុខគួរសម ដូចនេះឃើញថាបើទោះបីធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជានិច្ច។នៅថ្ងៃនេះដែរលោកអ្នកអាចបណ្តាក់ទុនរកស៊ីឬចេញទៅប្រកបជំនួញជួញដូរផ្លូវឆ្ងាយតែងអាចប្រមូលនូវផលកម្រៃមកវិញគ្រាន់ជាទីកក់ក្តៅ។ចំពោះបុរសការធ្វើដំណើរផ្លូវឆ្ងាយពុំគប្បីឈ្លក់វង្វេងនឹងគ្រឿងស្រវឹងឬឈ្លក់នឹងបញ្ហាលោភលន់អ្វីមួយពីព្រោះថាផលអាក្រក់នោះក៏មាននៅឡើយនាំឱ្យអ្វីៗដែលល្អសោះនឹងប្រែជាអាក្រក់វិញ ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានការចង់រៀបចំ ជីវិតគ្រួសារតែងមានភាពគាប់ប្រសើរនិងជឿនលឿនទៅមុខ ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះបើប្រកបការងារអ្វីតែងជួបបញ្ហារាំងស្ទះ និងរឿងរាវច្រើនបន្តិច ម្ល៉ោះហើយលោកអ្នកតោងតែអត់ធ្មត់បន្តិចទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញ បើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក ក្តីតែងហុចភោគផលគ្រាន់ជាទីកក់ក្តៅ តែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឱ្យសោះព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកើតមានភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានត្រឹមកម្រិតមធ្យម ហេតុនេះទោះធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ទៅមុខសន្សឹមៗជានិច្ច។ចំពោះការប្រកបការងារផ្សេងៗនៅថ្ងៃនេះដែរបើមានឧបសគ្គ លោកអ្នក តែងពុះពារប្រកបទៅដោយជោគជ័យ និងពិសេសអាចមានគេតម្លើងយសសក្តិឬទទួលអ្វីដែលល្អប្រសើរជាងនេះផង។
រីឯបញ្ហាស្នេហាបើកើតជម្លោះវិវាទ ហើយចង់ធ្វើការដោះស្រាយជាពេលវេលាល្អផងដែរ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះបើចង់ទំនាក់ទំនងកិច្ចការអ្វីមួយគេតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។ក្នុងអំឡុងពេលនេះដែរដោយសារដំណើរជីវិតល្អប្រសើរ ដូចនេះមិនត្រូវទុកពេលវេលាល្អចោលដោយឥតប្រយោជន៍ឡើយ ហើយត្រូវចងចាំថាធ្វើច្រើនទទួលបានផលច្រើនធ្វើតិចទទួលបានផលតិចទៅតាមនោះដែរ។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មីឬផ្លាស់ប្តូរទីកន្លែងលក់ដូរក៏ផ្តល់ផលល្អប្រពៃ។
រីឯបញ្ហាសេចក្តីស្នេហាវិញពេលនេះបើលោកអ្នកចង់ទំនាក់ទំនងឬចូលចែវចូវដល់ចាស់ទុំជាការប្រពៃ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬបើមានការប្រកបការងារតែងមានការចម្រើនលូតលាស់និងទទួលជោគជ័យមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយគ្រាន់ទុកជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អផងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯសេចក្តីស្នេហាកំលោះក្រមុំក្នុងពេលនេះដែរបើលោកអ្នកពុំទាន់មានគូគាប់ទីបំផុតបើមានការស្វែងរកគឺអាចជួបគូស្នេហ៍ដែលខ្លួនពេញចិត្ត ហើយថែមទាំងផ្អែមល្ហែមដល់ចាស់ស្លាប់ថែមទៀត៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នកជួបរឿងខ្វាយខ្វល់ផ្លូវចិត្តបន្តិច ហើយភាពរកាំរកូសទាំងនៅក្នុងផ្ទះសម្បែងនិងសូម្បីតែនៅក្រៅផ្ទះក្តីក៏មានច្រើន។ចំណែកបញ្ហាទ្រព្យធនមានការខ្សត់ខ្សោយ ហើយសំបូរហូរចេញ ឯការហូរចូលនោះមានភាពតានតឹងខ្លាំងបន្តិច។ការរស់នៅពិសេសស្វាមីភរិយារមែងតែកើតការចង់ចាញ់ឈ្នះដោយមានការប៉ះទង្គិចឈ្លោះប្រកែកគ្នាញឹកញាប់ ដូច្នេះបើមិនចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទេនោះរឿងរាវអាចរីកធំឡើងៗរហូតមិនអាចបញ្ចប់បានដោយងាយនោះឡើយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលច្រើនក្នុងអំឡុងពេលនេះដោយពេលខ្លះមានសង្ឃឹម ឯពេលខ្លះកើតទុក្ខរកថាមិនត្រូវ៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីដាំក្បាលចុះ ដូចនេះគប្បីលោកអ្នកប្រយ័ត្នប្រយែងបញ្ហាសុខភាពបន្តិចពីព្រោះងាយកើតបញ្ហាចូលលុកលុយយាយីណាស់ពិសេសបុរសតែម្តង។ក្រៅពីនេះការរស់នៅចូរប្រយ័ត្នក្រុមមនុស្សទីបីណាម្នាក់ចូលមកបង្កហេតុនាំឱ្យត្រូវឈឺក្បាលណាមួយឡើង។ចំណែកស្ត្រីវិញពេលនេះជាឱកាសល្អក្នុងការសម្រុកការងារអ្វីមួយព្រោះថាផលល្អៗនៅរង់ជាជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃទោះជួបញ្ហាស្មុគស្មាញម្តេចម្តាក៏អាចរកប្រាក់ចំណូលគ្រាន់បំពេញបំពង់អញ្ចឹងផង។
សម្ព័ន្ធស្នេហាប្រុសស្រីងាយទាំងផ្អែមល្ហែមនិងងាយទាំងប្រេះឆា៕