ដោយ:រ៉ាម៉ន/ភ្នំពេញ: កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅរដ្ឋបាលរាជធានីភ្នំពេញ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានដឹកនាំប្រជុំជាមួយអង្គការ GGGI ស្តីពីគម្រោងកែច្នៃសំរាមទៅជាឥន្ធនៈចំហេះ (RDF) នៅទីលានចាក់សំរាមដង្កោ និងការអនុវត្តអនុក្រឹត្យលេខ ១៨៩ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីបន្សុតគ្នារវាងការងារ ដែលបាននឹងកំពុងធ្វើ និងគោលការណ៏ថ្មីៗ របស់រាជរដ្ឋាភិបាល។
គួររំលឹកថាកន្លងមកមានក្រុមហ៊ុនបរទេសមួយចំនួនបានមកទាក់ទង និងស្នើសុំរដ្ឋបាលរាជធានីភ្នំពេញនិងរាជរដ្ឋាភិបាលកម្ពុជាធ្វើការវិនិយោគទីលានចាក់សំរាមដង្កោឱ្យទៅជាអគ្គិសនីហើយក្រុមហ៊ុនខ្លះចង់ប្រែក្លាយសំរាមទៅជាហ្គាស តែក្រោយពីជួបពិភាក្សាហើយបាត់ជាបន្តបន្ទាប់។ ចាំមើលៗអង្គការ GGGI ថ្មីនេះមានគម្រោងកែច្នៃសំរាមទៅជាឥន្ធនៈចំហេះ (RDF)អាចជោគជ័យដែរឬទេ៕