ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ខេត្ត​សា​កែវ ជួយ​ពលករ​ខ្មែរ​​១៤នាក់ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ថៃ​

3259
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រ​រិ​ប​ត្តិ​ការ​អន្តរជាតិ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៤ ខែមេសា នេះ​ថា បន្ទាប់ពី​មាន​ករណី​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​២១​នាក់ បាន​រងគ្រោះ​ថ្នាក់​ចរាច​រ​នៅក្នុង​ខេត្ត​ប្រា​ជីន​បុរី ប្រទេស​ថៃ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ បាន​ទៅពិនិត្យ​ស្ថាន​ភាព​​របស់​ពលករ​នៅ​មន្ទីរពេទ្យ និង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ថៃ បញ្ជូន​ពលករ​ខ្មែរ​ដែលមាន​របួស​ស្រាល​​ចំនួន​១៤​នាក់ ត្រឡប់មក​កម្ពុជា​វិញ តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នៅ​រសៀល​ថ្ងៃទី ២៣ ខែ​មេសា ។ រី​អ្នករងរបួស​ធ្ងន់ និង​អ្នក​ថែទាំ​អ្នករបួស នឹងត្រូវ​បញ្ជូន​ត្រឡប់មក​កម្ពុជា​នៅពេល​ក្រោយ បន្ទាប់ពី​អា​ការៈធូរស្រាល​។

សូមបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី ២១ ខែមេសា នៅក្នុង​ឃុំ​ឌុ​ង​ឡេ​ក ស្រុក​មឿង​ប្រា​ជីន​បុរី ដោយ​រថយន្ត Pick-up មួយគ្រឿង​ដែល​ដឹក​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​២១​នាក់ (​ស្រី​៥​នាក់​) ចេញពី​ច្រកព្រំដែន​បឹង​ត្រកួន​-​ណង​ចាន់ (​ខេត្តបន្ទាយមានជ័យ​-​ខេត្ត​សា​កែវ​) ឆ្ពោះទៅ​ខេត្ត​ឈុន​បុរី បាន​រេ​ចង្កូត​បុក​រថយន្ត​ដឹក​ទឹកកក​ពីក្រោយ បណ្តាល​ឲ្យ​ពលករ​ខ្មែរ​ទាំងនោះ​រងរបួស​ធ្ងន់​និង​ស្រាល ហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូនទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕MN​

ទីតាំងផ្សាយពាណិជ្ជកម្ម