Home ព័ត៌មានជាតិ សន្តិសុខ ផឹកស្រា​ស្រវឹ...

ផឹកស្រា​ស្រវឹង ទាញ​កាំភ្លើង​កែច្នៃ ដេញ​បាញ់​ឪពុក ម្ដាយបង្កើត​ខ្លួនឯង​

ដោយៈ សុខុម / ស្ទឹងត្រែងៈ យុវជន​ម្នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល ឃាត់ខ្លួន បន្ទាប់ពី​ផឹកស្រា​ស្រវឹង ហើយ​ទាញ​កាំភ្លើង​កែច្នៃ ដេញ​បាញ់​ឪពុកម្តាយ បង្កើត​ខ្លួនឯង​។ ករណីនេះ បាន​កើតមានឡើង នៅ​ភូ​មិណា​អូ​ង ឃុំ​ស្រែ​សំបូរ ស្រុក​បុរី​អូរ​ស្វាយ សែន​ជ័យ ខេត្តស្ទឹងត្រែង នៅវេលា​ម៉ោង ១​និង​៣០​នាទី រសៀល ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១​។​

​នគរបាល​ស្រុក​បុរី​អូរ​ស្វាយ សែន​ជ័យ បាន​ប្រាប់​ឲ្យ​ដឹងថាៈ ជនសង្ស័យ​មានឈ្មោះ ទ្បា​ត់ ដែង អាយុ ២២ ឆ្នាំ ។ ជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ខាងលើនេះ គឺជា​កូនបង្កើត របស់​ជនរងគ្រោះ ជា​ឪពុក​ឈ្មោះ កិក ទ្បា អាយុ ៥៣ ឆ្នាំ ដោយបាន​ដេញ​បាញ់​ឪពុកម្ដាយ​ខ្លួនឯង មូលហេតុ​ផឹកស្រា​ស្រវឹង ត្រូវ​ឪពុកម្តាយ ស្តីបន្ទោស​។ ករណីនេះ មិន​បណ្តាលអោយ​មនុស្ស រងរបួស​ទេ ដោយសារ​ជនរងគ្រោះ ជា​ឪពុក និង​ម្ដាយ បាន​រត់​គេចចេញ​ទាន់​។ ក្រោយ​ហេតុការណ៍ កើតឡើង ជនសង្ស័យ ត្រូវបាន​នគរបាល ប៉ុស្តិ៍​ឃុំ​អូរ​ស្វាយ ឃាត់ខ្លួន​ដើម្បី កសាង​សំណុំរឿង បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​អនុវត្ត តាម​នីតិវិធី​ច្បាប់​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular