Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ប្រកាស​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៅពេល​ការស្លាប់​និង​ឆ្លងកូវី​ដ​១៩​កើនឡើង​

​ប្រែ​សម្រួល​៖​វាសនា​/​គូ​ឡា​ឡាំ​ពួរ​៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មូ​យីត​ឌីន យ៉ា​ស៊ីន នឹង​ប្រកាស​វិធានការ​ថ្មី​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ទប់ស្កាត់​កំណើន​នៃ​ការឆ្លង​វីរុស​កូរ៉ូណាក៏​ដូច​ជា​ការស្លាប់​ដោយកូវី​ដ​១៩ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​ម្នាក់​កាលពី​ថ្ងៃ​សុក្រ នៅ​ពេល​ប្រទេស​នេះ​ប្រកាស​ការស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​។​

​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​ឃើញ​នូវ​កំណើន​នៃ​ការឆ្លង​វីរុស​កូរ៉ូ​ណា​ចាប់​តាំងពី​ខែ​កញ្ញា​ឆ្នាំ​មុន​មក ដោយ​ការឆ្លង​ប្រចាំ​ថ្ងៃ​កើនឡើង​ខ្ពស់​បំផុត​មិន​ដែល​មាន​អស់​២​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​សប្តាហ៍​នេះ​។​

​ការស្លាប់​ដោយកូវី​ដ​១៩​ចំនួន​១៦​នាក់​កាលពី​ថ្ងៃ​សុក្រ​នាំអោយ​ប្រទេស​នេះ​មាន​អ្នកស្លាប់​ដោយ​ជំងឺ​ផ្លូវដង្ហើម​នេះ​កើន​ដល់​៥៣៧​នាក់​។ ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​ក៏​បាន​រាយការណ៍​ការឆ្លង​ថ្មី​ចំនួន​២.៦៤៣​ករណី​ផង​ដែរ​កាលពី​ថ្ងៃ​សុក្រ នាំ​អោយ​ចំនួន​ឆ្លង​សរុប​កើន​ដល់​១៣១.១០៨​នាក់​។​

​ប្រឈម​នឹង​ស្ថានភាព​កូវី​ដ​១៩​កាន់តែ​អាក្រក់​ឡើង​ដូច្នេះ រដ្ឋាភិបាល​បាន​និយាយថា​ខ្លួន​ពិចារណា​បិទ​តំបន់​ជាក់លាក់​មួយចំនួន តែ​អ្នក​រកស៊ី​បាន​ព្រមាន​ថា​ការ​រឹតត្បិត​កាន់តែខ្លាំង​ឡើង​អាច​ប៉ះពាល់​​សេដ្ឋកិច្ច​បន្ថែមទៀត​។​បើ​តាម​រដ្ឋ​មន្ត្រី​ម្នាក់ លោកនាយក​រដ្ឋមន្ត្រី​មូ​យីត​ឌីន យ៉ា​ស៊ីន នឹង​ប្រកាស​វិធានការ​ថ្មី​ដើម្បី​ដោះស្រាយ​កំណើន​នេះ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​៕

​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​និយាយថា​ខ្លួន​ពិចារណា​បិទ​តំបន់​ជាក់លាក់​មួយចំនួន ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​កំណើន​នៃ​ការឆ្លង​និង​ស្លាប់​ដោយកូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular