Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនស...

ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ និង​ឆក់​ទូរស័ព្ទ​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ នេះ បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា មាន​ករណី​លួច​ម៉ូតូ និង​ឆក់​ទូរស័ព្ទ លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការនគរបាល ខណ្ឌឫស្សីកែវ បាន​បញ្ជា​កម្លាំង​ខណ្ឌ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទាំង ៧ ចេញ​ប្រតិបត្តិ​ការស្រាវជ្រាវ រហូត​បង្ក្រាបបាន​ទាំង ពីរ​ករណី ព្រមទាំង​ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន ២ នាក់ ត្រង់ចំណុច​ផ្លូវ​ខាង​សារិន លេខ​៩៩ ក្រុមទី​៥ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។​

​ក្នុងការ​ចុះបង្ក្រាប​បទ​ល្មើស​នេះ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ឫស្សីកែវ បាន​ដកហូត ម៉ូតូ ១ គ្រឿង ឧបករណ៍ សម្រាប់ធ្វើ​សកម្មភាព មួយចំនួន របស់​ជនសង្ស័យ ព្រមទាំង​ទូរស័ព្ទ ១​គ្រឿង និង​ម៉ូតូ ១​គ្រឿង ដែលជា​របស់​ជនរងគ្រោះ​។ ក្រោយ​កើតហេតុ សមត្ថកិច្ច បានប្រគល់​ទូរស័ព្ទ និង​ម៉ូតូ ឲ្យ​ជនរងគ្រោះ​វិញ តាម​ការស្នើសុំ​។​

​បច្ចុប្បន្ន ជនសង្ស័យ រួមទាំង​វត្ថុតាង កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ ដើម្បី​សាកសួរ​បន្ដ និង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular