Home ព័ត៌មានសំខាន់ៗ បញ្ជូន​ជនសង្ស...

បញ្ជូន​ជនសង្ស័យ ៣​នាក់ ករណី​ជួញដូរ​គ្រឿងញៀន ជាង​ពីរ​គីឡូក្រាម មក​តុលាការ​

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ ៣ នាក់ ដែល​សមត្ថកិច្ច​នគរ​បាល នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន នៅ​រាជធានី​ភ្នំពេញ និង​ខេត្តបន្ទាយមានជ័យ និង​រឹបអូស​គ្រឿងញៀន ជាង ២ គីឡូក្រាម ទុកជា​វត្ថុតាង​នោះ បាន​ត្រូវ​បញ្ជូនមក​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាមច្បាប់ ក្រោយពី​បាន​បង្ក្រាប​ករណីនេះ ដែល​បាន​ធ្វើឡើង​ចំនួន ៣ គោលដៅ​ផ្សេងគ្នា ។​

​សមត្ថកិច្ច​នគរបាល នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានបញ្ជាក់​ថាៈ ករណី​បង្ក្រាប​នេះ គឺធ្វើឡើង​ចំនួន ៣ គោលដៅ​ផ្សេងគ្នាៈ គោលដៅ​ទី​១: នៅ​ថ្ងៃទី​៥ មករា វេលា​ម៉ោង ១០:៣០​នាទី​យប់ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធន​: កាល​តិច​បូកគោ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ គោលដៅ​ទី​២: ថ្ងៃទី​៧ មករា វេលា​ម៉ោង​០០.០៥​នាទី​រំលងអធ្រាត្រ ស្ថិតនៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ម្លប់​ប្ញ​ស្សី ផ្លូវជាតិ​លេខ​៥ សង្កាត់​បា​លិ​លេ​យ្យ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន ជ័យ​។ គោលដៅ​ទី​៣: ថ្ងៃទី​៧ មករា វេលា​ម៉ោង ៣:១០​នាទី​រសៀល នៅ​ចំណុច​បន្ទប់​ជួល​លេខ​E៤៣ ជាន់​ទី​៤ ផ្លូវ​បេតុង ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ ជា​មនុស្ស​ប្រុស ទាំង ៣ នាក់ មានៈ ឈ្មោះ មាស ធីតា អាយុ ៣៦​ឆ្នាំ , ឈ្មោះ ស្រេង ឡុង​ហេង អាយុ ៣១​ឆ្នាំ និង​ឈ្មោះ សេង ប៊ុន​ហៃ អាយុ ២៩​ឆ្នាំ និង​ចាប់យក​វត្ថុតាង​បាន រួមមានៈ -​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ២,៤៦ ក្រាម​, កេ​តា​មីន (KETAMINE) ទឹក និង​ម្សៅ ទម្ងន់ ១.៩១៦,៦១ ក្រាម​, អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ ១៧៩,៣៣ ក្រាម​, និង​នី​មេ​តា​ហ្សេ​ប៉ា​ម ទម្ងន់ ២,៨៨ ក្រាម (​សរុប​សារធាតុ​ញៀន ២.១០១,២៨ ក្រាម ស្មើនឹង ២ គីឡូ និង ១០១,២៨ ក្រាម​៕/V

បញ្ជូន​ជនសង្ស័យ ៣​នាក់ ករណី​ជួញដូរ​គ្រឿងញៀន ជាង​ពីរ​គីឡូក្រាម មក​តុលាការ​

បញ្ជូន​ជនសង្ស័យ ៣​នាក់ ករណី​ជួញដូរ​គ្រឿងញៀន ជាង​ពីរ​គីឡូក្រាម មក​តុលាការ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular