Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​មួយគ្រ...

រថយន្ត​មួយគ្រឿង រេ​ចង្កូត ទៅបុក​បង្គោល​ភ្លើង ហើយ​ធ្លាក់ចូល​ស្រះ​

ដោយៈ ស​រិ​ទ្ធ / ស្វាយរៀងៈ រថយន្ត​មួយគ្រឿង បាន​រេ​ចង្កូត ទៅបុក​បង្គោល​ភ្លើង ហើយ​ធ្លាក់ចូល​ស្រះ កាលពី​ម៉ោង​ប្រមាណ​ជាង ៣ រសៀល ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ លើផ្លូវ​ជាតិ​លេខ​១ ក្នុងភូមិ​សាលាស្រុក​ចាស់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង ទល់មុខ​វិទ្យាល័យ ស្វាយរៀង តែ​សំណាង​ម្ចាស់​រថយន្ត រងរបួស​ស្រាល​។​

​អ្នកភូមិ បានឱ្យដឹងថាៈ មុនពេល​កើតហេតុ មាន​បុរស​ម្នាក់ មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ បាន​បើករថយន្ត ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ ២AF-៣៩០៣ ក្នុងទិសដៅ​ពី​ខាងកើត ទៅខាង​លិច លើផ្លូវ​ជាតិ​លេខ​១ ស្រាប់តែ​រេ​ចង្កូត មក​ខាងស្ដាំ​ដៃ ធ្លាក់​ផ្លូវ ទៅបុក​បង្គោល​ភ្លើង និង​ធ្លាក់ចូល​ស្រះ​ទឹក បង្ក​ការភ្ញាក់ផ្អើល​តែម្ដង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​មូលដ្ឋាន មក​ធ្វើ​អន្តរាគមន៍ ហៅ​រថយន្ត មក​ស្ទួ​ច​ភ្លាមៗ ដើម្បី​កុំអោយ​ស្ទះចរាចរណ៍​៕/V

រថយន្ត​មួយគ្រឿង រេ​ចង្កូត ទៅបុក​បង្គោល​ភ្លើង ហើយ​ធ្លាក់ចូល​ស្រះ​

រថយន្ត​មួយគ្រឿង រេ​ចង្កូត ទៅបុក​បង្គោល​ភ្លើង ហើយ​ធ្លាក់ចូល​ស្រះ​

រថយន្ត​មួយគ្រឿង រេ​ចង្កូត ទៅបុក​បង្គោល​ភ្លើង ហើយ​ធ្លាក់ចូល​ស្រះ​

រថយន្ត​មួយគ្រឿង រេ​ចង្កូត ទៅបុក​បង្គោល​ភ្លើង ហើយ​ធ្លាក់ចូល​ស្រះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular