ក្រសួង​អប់រំ​ណែនាំ ស្តីពី​ការអនុវត្ត​កម្មវិធីសិក្សា​បង្រួញ និង​កាលវិភាគ​សិក្សា​សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ ឆ្នាំ​សិក្សា ២០២០-២០២១

​ដោយ​:ដេប៉ូ​/​ភ្នំពេញ: ក្រសួង​អប់រំ​យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ​មួយ​ស្តីពី​ការ​ការអនុវត្ត​កម្មវិធី សិក្សា​បង្រួញ​និង​កាលវិភាគ​សិក្សា​សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ​ឆ្នាំ​សិក្សា​២០២០-២០២១​។​

ក្នុង​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​សិក្សា ២០២០-២០២១ គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ​ទាំងអស់ ត្រូវអនុវត្ត «​កម្មវិធីសិក្សា​បង្រួញ​» ដែល​ក្នុងនោះ​មានមុខ​វិជ្ជា​កាតព្វកិច្ច និង​មុខវិជ្ជា​ជម្រើស​។​

ក្រសួង​អប់រំ​បាន​បន្ត​ឱ្យដឹងថា​មុខវិជ្ជា​កាតព្វកិច្ច សំដៅ​ដល់​មុខវិជ្ជា ដែល​យក​ធ្វើជា​មុខវិជ្ជា​ប្រឡង​ថ្នាក់ជាតិ ជាពិសេស សម្រាប់​ថ្នាក់​ទី ៩ និង​ថ្នាក់​ទី​១២ និង​ត្រូវ​អនុវត្តតាម​ម៉ោង​សិក្សា​ទាំងស្រុង​ដូច​បានកំណត់​ក្នុង​កម្មវិធីសិក្សា​គោល​។​(​សូម​មើល​សេចក្តីណែនាំ​ខាងក្រោម​)


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular