Home ព័ត៌មានជាតិ តាមរយៈ​« អេស៊...

តាមរយៈ​« អេស៊ីលីដា ម៉ូ​បាល​» អាច​ដក​ប្រាក់​ពី «​អេ​ធី​អឹម​» បាន​រហ័ស​និង​ងាយស្រួល​

ដោយៈ​សុផល​/ភ្នំពេញ​៖ អតិថិជន​អាច​ប្រើ​អេស៊ីលីដា ម៉ូ​បាល ដើម្បី​ដក​ប្រាក់​រហ័ស ពី​ម៉ាស៊ីន អេ​ធី​អឹម របស់​ធនាគារ អេស៊ីលីដា ទូទាំង ប្រទេស​ដោយ​មិន​ប្រើ​ប័ណ្ណ​(Cardless)​បាន​យ៉ាង​ឆាប់រហ័ស​និង​ងាយស្រួល​។​ជាពិសេស​អតិថិជន​អាច​ដក​ប្រា​ក់បាន​ចំនួន​៥.០០០​ដុល្លារ ឬ ២០​លាន រៀល ក្នុង​មួយថ្ងៃ​ដោយ​មិន​អស់ថ្លៃ​សេវា ។​

​វិធី​ងាយៗ​ដើម្បី ដក​ប្រាក់​រហ័ស (Quick Cash) ពី​ម៉ាស៊ីន អេ​ធី​អឹម តាម រយៈ​អេស៊ីលីដា ម៉ូ​បាល​៖
​ទី​១– បើក​ដំណើការ​កម្មវិធី​អេស៊ីលីដា​ម៉ូ​បាល​
-​ជ្រើសរើស “​ដក​ប្រាក់ តាម ATM (Quick Cash)”
– ស្កែ​ន ម្រាម ដៃ ឬ ផ្ទៃមុខ ឬ បញ្ចូល លេខ សម្ងាត់​
-​ជ្រើសរើស គណនី វ៉​ល​ឡេ​ត ឬ គណនី ធនាគារ រួច ហើយ បញ្ចូល ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ដក​
-​ចុច ប៊ូ​តុង “​បង្កើត​”
លោក អ្នក នឹង ទទួល បាន លេខ សម្ងាត់ ៦​ខ្ទង់ (Gold Code*) សម្រាប់​បញ្ចូល​ក្នុង​ម៉ាស៊ីន​អេ​ធី​អឹម​ដើម្បី​ដក​ប្រាក់​នេះ ។​
២. ដក ប្រាក់ ពី ម៉ាស៊ីន អេ​ធី​អឹម​
– ចុច លើ Screen ឬ ប៊ូ​តុង ណា មួយ របស់ ម៉ាស៊ីន អេ​ធី​អឹម​
– ជ្រើសរើស ភាសា​
-​ជ្រើសរើស “​ដក​ប្រាក់ តាម លេខ កូដ (Cash Withdrawal via Gold Code)”
-​បញ្ចូល លេខ សម្ងាត់ ៦​ខ្ទង់ ដែល លោក អ្នក បាន បង្កើត នៅ ក្នុង កម្មវិធី អេស៊ីលីដា ម៉ូ​បាល ខាងលើ​
-​ចុច ប៊ូ​តុង “​យល់ព្រម​”
-​បញ្ចូល ចំនួន ទឹកប្រាក់ ដែល ត្រូវ ដក (​ចំនួន ទឹក ប្រាក់ ដែល ត្រូវ ដក ត្រូវ ដូចគ្នា នឹង ចំនួន ទឹក ប្រាក់ ដែល បាន បង្កើត ក្នុង អេស៊ីលីដា ម៉ូ​បាល​)
-​ចុច ប៊ូ​តុង “​យល់ព្រម​”
ប្រតិបត្តិការ​បានសម្រេច (​សូម​យកប្រាក់​របស់លោក​អ្នក​ពី​ម៉ាស៊ីន​អេ​ធី​អឹម​) ។
​សូមជម្រាបថា​៖Gold Code សម្រាប់ ដក​ប្រាក់ ពី ម៉ាស៊ីន អេ​ធី​អឹម មាន​សុពលភាព​ប្រើប្រាស់​រយៈពេល​២៤​ម៉ោង ។ ប្រសិនបើ​អតិថិជន​មិនបាន​ដក​ប្រាក់​ក្នុងអំឡុងពេល កំណត់​នេះ​ទេ​ទឹកប្រាក់​នេះ​នឹង​ចូលក្នុង​គណន​វិញ​ដោយ​ស្វ័យប្រវត្តិ។Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular