ដោយៈសរិទ្ធ/ព្រៃវែង: បុរសម្នាក់បានស្លាប់បន្ទាប់បើករថយន្តចេញពពិធីមង្គលការកូនមិត្តភក្ភិ រេចង្កូតធ្លាក់ចូលក្នុងទឹកប្រឡាយ កាលពីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលំមាត់ប្រឡាយក្នុងភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្ដេចខេត្ត ព្រៃវែង ។
សាច់ញាតិបានឱ្យដឹងថា ពេលរថយន្តបានរេចង្កូតធ្លាក់ចូលក្នុងទឹកប្រឡាយ ភ្លាមៗឪពុកជនរងគ្រោះនិងបងប្អូនប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានចុះជួយដែរ តែដោយទឹកជ្រៅពេកមានការលំបាកក្នុងការជួយសង្គ្រោះ គឺត្រូវប្រើពេល យូរទើបជនរងគ្រោះដាច់ខ្យល់ស្លាប់នៅក្នុងរថយន្ត៕