Home ព័ត៌មានអន្តរជាតិ សែង​សាកសព​ទៅ​...

សែង​សាកសព​ទៅ​ដល់​មុខ​ធនាគារ​ដើម្បី​សុំ​ធ្វើ​បុណ្យ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប៉ូលិស​និយាយថា អ្នកជិតខាង​បាន​សែង​សាកសព​កសិករ​ឥណ្ឌា​ម្នាក់​ទៅ​ទារលុយ​ពី​ធនាគារ​មួយ​ដើម្បី​ធ្វើ​បុណ្យ​សព​ដល់​គាត់​។​

​លោក​អា​ម៉េស យ៉ា​ដាវ អាយុ ៥៥​ឆ្នាំ បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​០៥​មករា​ដោយ​សារ​ជំងឺ​រ៉ាំរ៉ៃ​នៅ​ភូមិ​មួយ​នៅ​រដ្ឋ​ប៊ី​ហា​ភាគ​ខាងកើត​ប្រទេស ដោយ​គាត់​ពុំ​មាន​គ្រួសារ​នោះ​ទេ​។ ក្រុម​មន្ត្រី​និយាយ​ថា អ្នកជិតខាង​បាន​ឃើញ​សព​គាត់​ក្រោយ​ស្លាប់​ជាច្រើន​ម៉ោង​។​

​អ្នកភូមិ​បាន​ឆែក​មើល​ផ្ទះ​របស់​គាត់​ដើម្បី​រក​មើល​របស់​មាន​តម្លៃ​ដើម្បី​បង់ថ្លៃ​ធ្វើបុណ្យ ប៉ុន្តែ​រក​មិនឃើញ​មួយ​កាក់​មួយ​សេន​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បាន​រកឃើញ​សៀវភៅ​ធនាគារ​ដែល​បង្ហាញ​គាត់​​មាន​លុយ ១.៦០០ ដុល្លារ​នៅក្នុង​គណនី​។​

​មន្ត្រីប៉ូលិស​មូលដ្ឋាន​ឈ្មោះ អាម​រ៉េ​ន​ដា កុមារ និយាយថា នៅ​រសៀល​នោះ អ្នកភូមិ​បាន​យក​សៀវភៅ​ធនាគារ​និង​សែង​សាកសព​ទៅ​ធនាគា​រហើយ​បដិសេធ​មិន​ចាក​ចេញ​ទេ​ដរាបណា​អ្នកគ្រប់គ្រង​បញ្ចេញ​​លុយ​របស់​គាត់​។​

​លោក​កុមារ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​អ្នកភូមិ​ទាមទារ​ឱ្យ​ធនាគារ​ដក​លុយ​ឱ្យ​ពួកគេ​ដើម្បី​បូជាសព មិន​អ៊ីចឹង​ទេ​ពួកគេ​មិន​អាច​បូជាសព​បានទេ​។​ពួកគេ​បាន​ដាក់​សម្ពាធ​លើ​​ធនាគារ​រហូត​ទីបំផុត​យល់ព្រម​បញ្ចេញ​លុយ ក្រោយ​មាន​អន្តរាគមន៍​ពី​ប៉ុស្តិ៍​ប៉ូលិស​មូលដ្ឋាន​”​។​

​អ្នកគ្រប់គ្រង​សាខា​ធនាគារ Canara Bank លោក សាន់​ជីវ កុមារ និយាយថា ឈុត​ឆាក​មិនធម្មតា​នេះ​បាន​បណ្តាល​ឱ្យ​គ្រប់​គ្នា​ភ័យ​ស្លន់ស្លោ​៕

​អ្នកភូមិ​សែង​សាកសព​លោកយ៉ា​ដាវ​ដើម្បី​ទារ​លុយ​ពី​ធនាគារ Canara Bank សម្រាប់​ធ្វើ​បុណ្យ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular