Home ព័ត៌មានជាតិ សង្គម បើក​ដំណើរការ​...

បើក​ដំណើរការ​ហើយ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក​ម្រឹត​២ (QC2) ថ្នាក់​ខេត្ត​កង​វ៉ា​ចំណុះ​៨០០​នាក់

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ង​ទី​៨​ខែមករា​ឆ្នាំ​២០២១ បាន​បើក​ដំណើរការ​ហើយ​នូវ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក​ម្រឹត​២(QC2) ថ្នាក់​ខេត្ត​(​កង​វ៉ា ) ស្ថិតនៅត្រង់​អតីត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជនពិការ​(CWARS) នៃ​មូលនិធិ KADOORIE Foundation ឬ​អតីត​ជំរំ​ទទួល​ជនភៀសខ្លួន​ខ្មែរ​ទី​១ មាន​ទីតាំងនៅ​ផ្លូវជាតិ​លេខ​៥៦ ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​វា​ជា​មណ្ឌល​ក​ម្រឹត​២ ថ្នាក់​ខេត្ត​ទី​២ បន្ទាប់ពី​មណ្ឌល​ក​ម្រឹត​២ (​ទឹកថ្លា​) នៅ​អគារ​មហាវិទ្យាល័យ​សុខាភិបាល នៃ​សាកលវិទ្យាល័យ​មានជ័យ​។ មណ្ឌល​ថ្មី​នេះ អាច​ទទួល​ចំណុះ​ពលរដ្ឋ​ខ្មែរ​វិល​ពី​ប្រទេស​ថៃ​ចំនួន​៨០០​នាក់ ធ្វើ​ច​ត្តា​ឡី​ស័ក យក​វត្ថុ​សំណាក​និង​ស្នាក់នៅ​រយៈពេល​១៤​ថ្ងៃ​។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​កាលពី​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០២១ ខណៈ​ដឹកនាំ​លោក​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត លោក​វេជ្ជ ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល លោក​វេជ្ជ ជា យុ​ទ្ធា​រុណ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ និង​មន្ត្រីរាជការ សមត្ថកិច្ច កងកម្លាំង​ទាំង​៣​ប្រភេទ និង​ក្រុមការងារ​ទៅ​បន្ត​បំពេញការងារ​បន្ទាន់​ចំពោះមុខ ក៏ដូចជា​បន្ត​នៅ​ទីនោះ​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា​៖ ពីថ្ងៃ​នេះ​តទៅ បងប្អូន​ប្រជា​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ មក​តាម​ច្រកព្រំដែន​កាត់​ក្នុង​ទឹកដី​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ នឹង​បាន​នឹង​កំពុង​ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ យក​វត្ថុ​សំណាក​រក​មេរោគ​កូ​វីត ១៩ នៅ​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្មី​នេះ ដែលមាន​ទីតាំង​ដ៍​ធំ​១ របស់ រដ្ឋបាលខេត្ត ១​បន្ថែមទៀត ដើម្បី​ធានា​និង​គ្រប់គ្រង​បងប្អូន​។ ពោលគឺ​បន្ថែម​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក​ម្រឹត​១(QC1) និង​ក​ម្រឹត​២(QC2) ថ្នាក់ស្រុក និង​ថ្នាក់​ខេត្ត​នៅតាម​បណ្តា​ក្រុង ស្រុក​ទាំង​០៩ ។​

​លោក​បាន​បន្ថែមថា ៖ ” ក្នុងនាម​អាជ្ញាធរខេត្ត ខ្ញុំ​សូម​បន្ត​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល ពាក់​ម៉ាស់ លាងដៃ​ជាមួយ​សាប៊ូ​និង ជែ​ល អាល់កុល​ឲ​បាន​ញឹក​ញ​ប់​ដើម្បី​គេចផុត​ពី​ការឆ្លង​មេរោគ​Covid-19​។

​យោង​មន្ត្រី​ក្រុមការងារ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កង​វ៉ា បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៩​ខែមករា​ថា ៖ តាំងពី​មណ្ឌល​ថ្មី​បាន​បើ​ដំណើរការ​មក មាន​ពលរដ្ឋ​ឬ​ហៅ​ពលករ​ខ្មែរ​ជាង​២០០​នាក់​ហើយ​បាន​ចូលទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក អោយ​គ្រូពេទ្យ​យក​វត្ថុ​សំណាក​រក​មេរោគ​កូ​វីត​១៩ និង​ស្នាក់នៅ​១៤​ថ្ងៃ ។​

​ប្រភព​បន្តថា ៖ តាមពិត​មណ្ឌល​នេះ​បាន​បើក​ដំណើរ​បន្ទាន់​ប៉ុណ្ណោះ​ប៉ុណ្ណោះ តែ​ជាក់ស្តែង​ការជួសជុល​កែលម្អ មិនទាន់​រួចរាល់​ទាំងស្រុង​ឡើយ ហើយក៏​មានការ​លំបាក​បំផុត​ព្រោះ​អគារ​និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អតីត​មជ្ឈមណ្ឌល​វិជ្ជាជីវៈ​នេះ រង​ការខូចខាត ទ្រុឌទ្រោម​យ៉ាងខ្លាំង ។​

​ហេតុនេះ​ជា​បន្ត​ចំពោះមុខ មន្ត្រី​អាជ្ញាធរ ជំនាញ កងកម្លាំង​ទាំង​៣​ប្រភេទ​ពាក់ព័ន្ធ​បាន​នឹង​បន្តស​ម្អា​ត់ទី​ធ្លា ជួសជុល​កែលម្អ​ទីតាំង​មាន​ទ្វារ របង​ព័ទ្ធជុំវិញ ត​ភ្ជាប់​ភ្លើងអគ្គិសនី ប្រព័ន្ធ​ទឹក ជីក​អណ្តូង ប្រក់​ដំបូល ធ្វើ​ប​ង្អូ​ច បន្ទប់ បង្គន់ តម្លើង​រោង​ផ្តល់​សេវា​សុខាភិបាល សន្តិសុខ ម្ហូបអាហារ​….​និង​ពង្រាយ​កម្លាំង​ការពារ ជាដើម​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular