ប្រែសម្រួល : កញ្ញាដាលីស ៖ មីស៊ីល នាវាចម្បាំង និងកាំភ្លើងធំធុនធ្ងន់គឺជាការបង្ហាញសមត្ថភាពយោធាចិន ខណៈដែលចិនបង្ហាញវីដេអូនៃការហ្វឹកហាត់របស់កងទ័ពខ្លួនសម្រាប់សង្គ្រាមបន្ទាប់ពីលោកប្រធានាធិបតីស៊ី ជិនភីងជំរុញឱ្យពួកគេត្រៀមខ្លួនជាស្រេចសម្រាប់ “ការប្រយុទ្ធពេញទំហឹង”។
ប្រធានាធិបតីស៊ី ជិនភីងជំរុញឱ្យពួកគេត្រៀមខ្លួនជាស្រេចសម្រាប់ “ការប្រយុទ្ធពេញទំហឹង”
វីដេអូនេះត្រូវបានចេញផ្សាយដោយប្រទេសចិនថ្មីៗនេះ ដែលមិនបង្ហាញមន្ទិលសង្ស័យអ្វីឡើយអំពីឆន្ទៈរបស់ប្រទេសសម្រាប់សឹកសង្គ្រាម។
កងទ័ពទ្រង់ទ្រាយធំគឺអាចមើលឃើញកំពុងដើរជាជួរៗ មុនពេលវីដេអូខ្លីនេះកាត់ទៅឈុតឆាកនៃរថក្រោះនាវាចម្បាំងនិងមីស៊ីលកំពុងបាញ់កម្ទេចគោលដៅ។
ឈុតឆាកសមត្ថភាពយោធានេះក៏បង្ហាញពីកងកម្លាំងទ័ពអាកាសលោតចេញពីឧទ្ធម្ភាគចក្រនិងទាហានប្រដាប់អាវុធគួរឱ្យខ្លាចរបស់ខ្លួនកំពុងហ្វឹកហាត់។
យានយន្តដឹកគ្រាប់អាចមើលឃើញកំពុងឡើងលើភ្នំដឹកបញ្ជូនអាវុធទៅកាន់មូលដ្ឋានយោធារបស់ប្រទេសនៅក្នុងវីដេអូ ៦០ វិនាទី ដែលបានចេញផ្សាយនៅលើវេបសាយបណ្តាញសង្គម Weibo ។
ក្រុមអ្នកជំនាញបានព្រមានថាបណ្តាប្រទេសមហាអំណាចពិភពលោកកំពុងត្រៀមបង្កើត “កំពូលទាហាន” ដោយប្រើរ៉ូបូតទំនើបនិងការចម្លង DNA តាមមនុស្ស៕
យោធាចិនត្រៀមខ្លួនជាស្រេចសម្រាប់សឹកសង្គ្រាម