Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ធនធាន​ត្រី​ន...

​ធនធាន​ត្រី​នៅ​តំបន់ដីសើម​មួយកន្លែង​នៅ​ខេត្តតាកែវ​កំពុងតែ​ត្រូវបាន​គេ​សិក្សា

ដោយ​: ជា​សីហៈ / ភ្នំពេញ​: អង្គការ BirdLife International Cambodian Program បាន​អះអាងថា ក្រុមការងារ​ជំនាញ​មួយ​កំពុងតែ​សិក្សា​អំពី​ធនធាន​ជលផល​នៅ តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ជា​លើកដំបូង​។

​ប្រភព​ដដែល​បាន​អះអាងថា តំបន់ដីសើម​នេះ គឺជា​អតីត​ឡូ​នេសាទ​ដ៏​សំខាន់​របស់​ខេត្តតាកែវ តែ​ទោះជា​យ៉ាងណា​មិនមាន​ការសិក្សា​ច្បាស់លាស់ អំពី​វត្តមាន​ប្រភេទ​ត្រី​នៅឡើយ​ទេ ប៉ុន្តែ​ទីនោះ​ត្រូវបាន​គេ​ដឹងថា គឺជា​កន្លែង​ដែល​ឈប់​សំចត​របស់​បក្សី​កម្រ​ជាច្រើន​ប្រភេទ ។ ហេតុនេះហើយ​ទើប​ក្នុង​ខែធ្នូ ឆ្នាំ​២០២០ អង្គការ​នេះ​រៀបចំ​ក្រុមការងារ ដែល​ដឹកនាំ​ដោយ​អ្នកជំនាញ​ជលផល​ធ្វើការ​សិក្សា​កំណត់ អំពី​ប្រភេទ​ត្រី​ដែលមាន​នៅក្នុង​តំបន់​ទេសភាព​នេះ ទីជម្រក និង​កត្តា​គំរាមកំហែង​។​

​លទ្ធផល​រំពឹងទុក​ពី​ការសិក្សា​នេះ គឺ​ផលិត​ប​ញ្ចី​រ​ប្រភេទ​ត្រី នៃ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ជា​លើកដំបូង ដោយមាន​ចាត់​ចំណាត់ថ្នាក់​អំពី​កត្តា​គំរាម​តាម​លក្ខណវិនិច្ឆ័យ​រប​ស់ប​ញ្ចី​រ​ក្រហម​IUCN​។

​លទ្ធផល​នៃ​ការសិក្សា​នេះ នឹងត្រូវ​បាន​ប្រើ ដើម្បី​គាំទ្រ​ដល់​អំណះអំណាង​ពី​សារសំខាន់ នៃ​តំបន់ដីសើម​នេះ ក្នុងការ​គាំទ្រ​ដល់​ត្រី​ដែលជា​ផ្នែក​ដ៏​សំខាន់​មួយ ក្នុង​ដំណើរការ​ដាក់បញ្ចូល​តំបន់​បឹង​ព្រែក​ល្ពៅ​នេះ​ជា​តំបន់​រ៉ា​ម​សារ (​តំបន់ដីសើម​ដែលមាន​សារសំខាន់​ជា​អន្តរជាតិ​)​ថ្មី នៃ​ប្រទេស​កម្ពុជា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular