ដោយៈប៊ុនណាត/បាត់ដំបង:កាលពីព្រឹកថ្ងៃទី៩ខែមករានៅសាលមហោស្រពស្ទឹងសង្កែក្នុងពិធីបូកសរុបការងារប្រចាំឆ្នាំ២០២០និងទិសដៅអនុវត្តបន្តរបស់គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបងលោកងិនឃនប្រធានក្រុមការងារចុះជួយក្រុងបាត់ដំបងសមាជិកគណៈ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបងបានណែនាំដល់សមាជិកសមាជិកា គណបក្សក្រុង សង្កាត់ មេភូមិក្រុមជនសកម្មភូមិ សង្កាត់ប្រមាណ៣០០នាក់ថាត្រូវបន្តអនុវត្តបញ្ហាសំខាន់ៗបីចំណុច។
រូបថតៈលោកងិនឃនប្រធានក្រុមការងារចុះជួយក្រុងបាត់ដំបងសមាជិកគណៈ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបងបានណែនាំដល់សមាជិកសមាជិកា គណបក្សក្រុង សង្កាត់ មេភូមិក្រុមជនសកម្មភូមិ សង្កាត់
លោកងិនឃនបានបញ្ជាក់ថាការងារទីមួយ ត្រូវចុះធ្វើបច្ចុប្បន្នភាពត្រូវបន្តធ្វើតាមអនុសាសន៍របស់សម្តេចក្រឡាហោមស ខេងប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង។ការងារទីពីរ.ត្រូវបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋពិសេសអាជ្ញាធរសង្កាត់ទាំង១០ត្រូវ
បម្រើសេវាជូនពួកគាត់ឲ្យបានឆាប់រហ័សនិងមានតម្លាភាព។ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើអសកម្មដែល
ធ្វើឲ្យពួកគាត់មិនសប្បាយចិត្តតទៅទៀត។ត្រូវចុះទៅតាមខ្នងផ្ទះរបស់ពួកគាត់ដើម្បីបានដឹងពីសុខទុក្ខរបស់ពួកគាត់តើមានជួបបញ្ហាអ្វីដែលដោះស្រាយមិនចេញត្រូវជួយដោះស្រាយជូនភ្លាមៗ។ចំណែកការងារទីបីត្រូវមានការសហការគ្នាដោយប្រើប្រាស់កម្លាំងសរុបរួមទាំងរូបខ្ញុំ ទាំងប្រធានអនុប្រធានក្រុមការងារទាំងចៅសង្កាត់ក្រុមប្រឹក្សាសង្កាត់មេភូមិព្រមទាំងក្រុមជនសកម្ម។
នៅក្នុងពិធីដដែលនេះក៏មានប្រកាសបំពេញបន្ថែមសមាសភាពក្រុមការងារចុះជួយក្រុង សង្កាត់ក្នុងក្រុងបាត់ដំបង៕សរន