ដោយ:រ៉ាម៉ន/ភ្នំពេញ:នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ លោកថេង សុថុល អភិបាលខណ្ឌនិងប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន នាំយកអំណោយមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងសហគមន៍សាមគ្គីរុងរឿងចំនួន៩៩គ្រួសារ ដោយរៀបចំពិធីជួបសំណេះសំណាលចំនួន២០គ្រួសារ និងបន្តចុះចែកជូនតាមខ្នងផ្ទះចំនួន៧៩គ្រួសារទៀត៕