Home ព័ត៌មានជាតិ សន្តិសុខ អាជ្ញាធរ​ថៃ ប...

អាជ្ញាធរ​ថៃ បញ្ជូន​ពលរដ្ឋ​ខ្មែរ ១៣ នាក់ ឱ្យ​ត្រឡប់មក​កម្ពុជា​វិញ បន្ទាប់ពី​ដោះលែង ពី​ពន្ធនាគារ​

ដោយៈ បាយ័ន / ឧ​ត្ត​រ​មាន​ជ័​យៈ ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ១៣​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ បញ្ជូនមក​ស្រុកកំណើត​វិញ បន្ទាប់ពី​ដោះលែង ពី​ពន្ធនាគារ ពីបទ ឆ្លងដែន​ខុសច្បាប់ ចូល​កាប់​ឈើ​គ្រញូង ក្នុង​ទឹកដី​ថៃ​។ ការប្រគល់​ប្រជាពលរដ្ឋ​ខ្មែរ ទាំង ១៣ នាក់​នោះ បានធ្វើ​ឡើង នៅវេលា​ម៉ោង​ជិត ៣ ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២១ នេះ ស្ថិតនៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ ជាំ​ស្រងាំ បាន​និយាយថាៈ ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ១៣ នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ បញ្ជូនមក​ស្រុកកំណើត វិញ​នោះ រួមមានៈ ១.​ឈ្មោះ រឿន វិត អាយុ​៣៤​ឆ្នាំ​, ២.​ឈ្មោះ វ៉េ​ត គីម អាយុ​៥២​ឆ្នាំ , ៣.​ឈ្មោះ សី តុលា អាយុ​៣០​ឆ្នាំ , ៤.​ឈ្មោះ ប៉ាន់ វណ្ណា អាយុ​៣៣​ឆ្នាំ , ៥.​ឈ្មោះ បូ ផាន់​ណា អាយុ​៤៦​ឆ្នាំ​។ បុរស​ទាំង ៥ នាក់​នេះ រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៩ កន្លងទៅនេះ ពីបទ​ឆ្លងដែន ចូល​កាប់​ឈើ​គ្រញូង តាម​ច្រក​អូរ​ស្វាយ ហើយ​អាជ្ញាធរ​ថៃ បាន​យកទៅដាក់​ពន្ធនាគារ នៅ​ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ីសាកេត ។ ៦.​ឈ្មោះ ញ៉ែម ទិ​ត្យ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ល្អ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ , ៧.​ឈ្មោះ លី ឌី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ​, ៨.​ឈ្មោះ ស៊ឹម សំអាត អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ , ៩.​ឈ្មោះ ទិន តុល អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​ចារ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ , ១០.​ឈ្មោះ ម៉េ​ត វុ​ទ្ធា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ​, ១១.​ឈ្មោះ លួត លេន អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​, ១២.​ឈ្មោះ ស៊ឹង គង់ អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ ៣ ឃុំ​ល្វា ស្រុក​ចំការលើ ខេត្តកំពង់ចាម​, ១៣.​ឈ្មោះ រុត រ៉េត អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ បុរស​ទាំង ៨ នាក់ នេះ ត្រូវ​ចាប់ខ្លួន កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ ពីបទ​ឆ្លងដែន កាប់​ឈើ​គ្រញូង ដោយ​ចូល​តាម​ច្រក​អូរ​ស្វាយ ហើយ​ជាប់ពន្ធនាគារ នៅ​ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​។​

​ក្រោយពី​ទទួល​ប្រជាពលរដ្ឋ ទាំង ១៣ នាក់​រួចមក ខាង​មន្ទីរពេទ្យ បាន​ពិនិត្យ​វាស់​កំដៅ រួចរាល់ ហើយ​បញ្ជូនបន្ត ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា អន្លង់វែង រយៈពេល ១៤ ថ្ងៃ​សិន​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular