Home ព័ត៌មានជាតិ សន្តិសុខ ​ឃាត់ខ្លួន​ជន...

​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៤​នាក់ បញ្ជូនទៅ​តុលាការ​

​ដោយៈ គ្រញូង / បាត់ដំបងៈ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជូន​ជនសង្ស័យ ចំនួន ៤ នាក់ ទៅ​តុលាការ ខេត្ត ដើម្បី​ផ្តន្ទាទោស តាម​នីតិវិធី ពីបទ ជួញដូរ​គ្រឿងញៀន ក្រោយពេល​នគរបាល ស្រុក​ឯក​ភ្នំ ឃាត់ខ្លួន​បាន នៅ​រសៀល ថ្ងៃទី​៨ មករា នៅ​ភូមិ​ព្រែក​ត្រប់ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ។​

​លោក ឡុង យោធា​វីរៈ អធិការនគរបាល ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ​ជាម​នុស្ស​ប្រុស ទាំង ៤ នាក់​នោះ រួមមានៈ ១-​ឈ្មោះ ទិ​ត្យ បូ​រិ​ន ហៅ តូច អាយុ ២០​ឆ្នាំ , ២-​ឈ្មោះ សឿន ខុប អាយុ ២៤ ឆ្នាំ , ៣-​ឈ្មោះ វុន វុ​ត អាយុ ២៩ ឆ្នាំ ទាំង​៣​នាក់​នេះ មាន​លំនៅ នៅ​ភូមិ​អ​ន្ស​ង​សក ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ និង ៤-​ឈ្មោះ ពៅ រិ​ទ្ធ អាយុ ២៩​ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ព្រែក​ត្រប់ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ចំណែក​វត្ថុតាង ចាប់យក​រួមមាន ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ចំនួន ៧ ថង់ ទម្ងន់ ៤ ក្រាម (​ទាំង​សំបក​) – ទូរស័ព្ទដៃ ២ គ្រឿង -​សម្ភារ​សម្រាប់​ប្រើប្រាស់ ថ្នាំញៀន​មួយចំនួន​៕/V


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular