ប្រគេន​ស៊ីម៉ងត៍ ដល់​វត្ត​ខ្លា​កូន​ថ្មី សម្រាប់​ចាក់​ក្រាល​ធ្វើ​ផ្លូវ បេតុង​ឡើង​ភ្នំ​

​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោកស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ប្រគេន​ស៊ីម៉ងត៍ ដល់​ព្រះសង្ឃ នៃ​វត្ត​ខ្លា​កូន​ថ្មី សម្រាប់​បន្ត​រួមចំណែក ចាក់​ក្រាល​ធ្វើ​ផ្លូវ បេតុង​ឡើង​វត្ត នៅលើ​កូនភ្នំ នា​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ។​

​គណៈកម្មការ​វត្ត​នេះ បានអោយដឹង កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១ ថាៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ និង​សហការី បាន​ប្រគេន​ស៊ីម៉ងត៍ ចំនួន ១០ តោន ស្នើ​នឹង ២០០ ការុង ដែលជា​អំណោយ​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកជំទាវ ឧកញ៉ា​ហេម​ចិ​ត្តា មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ដល់​ព្រះគ្រូ​ចៅអធិការ វត្ត​គិរី​ធម្មបទ ខ្លា​កូន​ថ្មី ។​

​ការ​ប្រគេន​នេះ ធ្វើឡើង ក្រោយ​ការ​បិណ្ឌ​បាត្រ ពី​ព្រះគ្រូ សំ វ៉ាន់​ថា ទីប្រឹក្សា​សម្តេច អគ្គ​មហាសង្ឃរាជ ទេព វង្ស និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត សម្រាប់​ចាក់​ផ្លូវ​បេតុង ប្រវែង ១៤៥ ម៉ែត្រ ទទឹង ១២ ម៉ែត្រ ឡើង​វត្ត ដែល​ស្ថិតនៅលើ​កូនភ្នំ នៅ​ប៉ែក​ពាក់កណ្តាល ខាងជើង ក្រុង​សិរីសោភ័ណ ៕/V​

ប្រគេន​ស៊ីម៉ងត៍ ដល់​វត្ត​ខ្លា​កូន​ថ្មី សម្រាប់​ចាក់​ក្រាល​ធ្វើ​ផ្លូវ បេតុង​ឡើង​ភ្នំ​

ប្រគេន​ស៊ីម៉ងត៍ ដល់​វត្ត​ខ្លា​កូន​ថ្មី សម្រាប់​ចាក់​ក្រាល​ធ្វើ​ផ្លូវ បេតុង​ឡើង​ភ្នំ​

ប្រគេន​ស៊ីម៉ងត៍ ដល់​វត្ត​ខ្លា​កូន​ថ្មី សម្រាប់​ចាក់​ក្រាល​ធ្វើ​ផ្លូវ បេតុង​ឡើង​ភ្នំ​

ប្រគេន​ស៊ីម៉ងត៍ ដល់​វត្ត​ខ្លា​កូន​ថ្មី សម្រាប់​ចាក់​ក្រាល​ធ្វើ​ផ្លូវ បេតុង​ឡើង​ភ្នំ​

ប្រគេន​ស៊ីម៉ងត៍ ដល់​វត្ត​ខ្លា​កូន​ថ្មី សម្រាប់​ចាក់​ក្រាល​ធ្វើ​ផ្លូវ បេតុង​ឡើង​ភ្នំ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular