ប្រែសម្រួលៈវាសនា/សៀងហៃ៖អាជ្ញាធរចិនបានផ្អាកគមនាគមន៍សាធារណៈនៅក្នុងទីរួមខេត្តមួយជិតរដ្ឋធានីប៉េកាំងកាលពីថ្ងៃសៅរ៍ ក្នុងកិច្ចខិតខំមួយដើម្បីកំចាត់ចោលការឆ្លងជាចង្កោមថ្មីមួយ។
ស៊ីជៀហ្សួង ទីក្រុងនៃខេត្តហឺប៉ី បានផ្អាកសេវារថភ្លើងក្រោមដី និងបន្ទាប់មកបន្តហាមគមនាគមន៍សាធារណៈ រួមទាំងរថយន្តតាក់ស៊ីផង។ខេត្តនេះបានឈានចូលការត្រៀមខ្លួន«បែបសង្គ្រាម»មួយនៅសប្តាហ៍នេះដើម្បីប្រយុទ្ធទល់នឹងវីរុសកូរ៉ូណា។
ក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសៅរ៍ អាជ្ញាធរខេត្តបាននិយាយថា ការធ្វើតេស្តិ៍ទ្រង់ទ្រាយធំដើម្បីរកវីរុសត្រូវបានធ្វើឡើងលើមនុស្សទាំង១១លាននាក់នៅក្នុងក្រុងស៊ីជៀហ្សួង ព្រមទាំងទីក្រុងស៊ីងតាយនៅក្បែរនោះ។
អាជ្ញាធរកាលពីថ្ងៃព្រហស្បតិ៍បានហាមឃាត់មនុស្សមិនអោយចាកចេញពីទីក្រុងស៊ីជៀហ្សួង និងក្រោយមកប្រាប់អ្នកក្រុងអោយនៅក្នុងផ្ទះយ៉ាងហោចណាស់៧ថ្ងៃ ទោះជាបានបញ្ចប់ការធ្វើតេស្តិ៍រកវីរុសហើយក្តី៕
មនុស្ស១១លាននាក់នៅក្រុងស៊ីជៀហ្សួងត្រូវបានធ្វើតេស្តិ៍រកវីរុសកូរ៉ូណា ក្នុងការខិតខំបំបាត់ចោលការឆ្លងជាចង្កោមថ្មី