ដោយៈ គ្រញូង / បាត់ដំបងៈ ពាក់ព័ន្ធករណីមាន់ចិញ្ចឹមជាលក្ខណៈគ្រួសារ របស់មន្ត្រីមន្ទីរសុខាភិបាល ងាប់ជាបន្តបន្ទាប់ អស់ ១.៣០០ ក្បាល តាំងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ត្រូវបានលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអះអាងថាៈ លោកបានចុះទៅពិនិត្យ ដល់ទីកន្លែង ហើយបានយកវត្ថុសំណាកទៅវិភាគ នៅភ្នំពេញ គឺមិនមានបញ្ហាអ្វី ប៉ះពាល់ដល់ការឆ្លង ជំងឺផ្តាសាយបក្សីអ្វីទេ គឺមាន់ងាប់ ដោយសារជំងឺធម្មតា។
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រាប់រស្មីកម្ពុជាឲ្យដឹង នៅល្ងាចថ្ងៃទី៩ មករានេះថាៈ ម្ចាស់មាន់មាន ឈ្មោះ ហូ ណាំ ជាមន្ត្រីរមន្ទីរសុខាភិបាលខេត្ត រស់នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ចិញ្ចឹមមាន់ ទាកាប៉ា ជាលក្ខណៈគ្រួសារ។ ករណីមាន់ងាប់នេះ បានកើតឡើង តាំងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ មករា កន្លងទៅថ្មីៗនេះ តែលោកមិនបានរាយការណ៍ មកមន្ត្រីជំនាញបសុព្យាបាលស្រុក និងខេត្ត ឲ្យចុះទៅជួយអន្តរាគមន៍ បាញ់ថ្នាំការពារទេ បែរជាឲ្យគេបង្ហោះ តាមវេបសាយ ធ្វើឲ្យមានការភ្ញាក់ផ្អើលទៅវិញ។
លោក ឈឹម វជិរា បានបញ្ជាក់ថាៈ នេះជាកំហុសរបស់ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ ជាលក្ខណៈគ្រួសារ ហើយជាមន្ត្រីមន្ទីរសុខាភិបាលទៀត ប៉ុន្តែពេលមាន ករណីមាន់ងាប់ ជាបន្តបន្ទាប់ រហូតបីថ្ងៃ មិនរាយការណ៍ ប្រាប់ខាងជំនាញពេទ្យសត្វស្រុក ឬអាជ្ញាធរឃុំ ស្រុកទេ។ ចំពោះមាន់ ដែលងាប់មិនមែន ៣ ពាន់ក្បាលទេ គឺងាប់តែ ១.៣០០ ក្បាលប៉ុណ្ណោះ ហើយជំនាញ បានប្រាប់ឲ្យយក ទៅកប់ចោល មិនឲ្យយកទៅលក់ ឲ្យអ្នកទិញ យកទៅហូបទេ ព្រមទាំងខាងជំនាញ បានយកវត្ថុសំណាក ផ្ញើទៅធ្វើកោសល្យវិច័យ នៅភ្នំពេញ រួចហើយ ព្រមទាំងជួយបាញ់ថ្នាំការពារ នៅជុំវិញបរិវេណកសិដ្ឋាន នេះផងដែរ។
ដោយឡែក លោក ម៉ុល សុផល អភិបាលស្រុកឯកភ្នំ បានឲ្យដឹងថាៈ ករណីមាន់ងាប់ នៅកសិដ្ឋានរបស់លោក ហូ ណាំ មិនទាន់មានអ្នកណា រាយការណ៍ ជូនលោកទេ ព្រោះគាត់ជាប់រវល់ ចុះទៅទន្លេ ចំនួន ៤ ថ្ងៃមកហើយ៕/V
ប្រធានមន្ទីរកសិកម្មខេត្តៈ ករណីមាន់ងាប់ ជាង១ពាន់ក្បាល នៅស្រុកឯកក្នំ មិនមានប៉ះពាល់ ជំងឺផ្តាសាយបក្សីទេ
ប្រធានមន្ទីរកសិកម្មខេត្តៈ ករណីមាន់ងាប់ ជាង១ពាន់ក្បាល នៅស្រុកឯកក្នំ មិនមានប៉ះពាល់ ជំងឺផ្តាសាយបក្សីទេ
ប្រធានមន្ទីរកសិកម្មខេត្តៈ ករណីមាន់ងាប់ ជាង១ពាន់ក្បាល នៅស្រុកឯកក្នំ មិនមានប៉ះពាល់ ជំងឺផ្តាសាយបក្សីទេ
ប្រធានមន្ទីរកសិកម្មខេត្តៈ ករណីមាន់ងាប់ ជាង១ពាន់ក្បាល នៅស្រុកឯកក្នំ មិនមានប៉ះពាល់ ជំងឺផ្តាសាយបក្សីទេ