អភិបាលខេត្តចុះពិនិត្យមើលមណ្ឌលចត្តាឡីស័ក ៣កន្លែងក្នុងស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង

ដោយ:គ្រញូង/បាត់ដំបង:កាលពីព្រឹកថ្ងៃទី៨ ខែមករាលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងអមដំណើរដោយលោកអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យមើលស្ថានភាពក្នុងមណ្ឌលចត្តាឡីស័កចំនួនបីទីតាំងក្នុងស្រុកសំពៅលូន  ស្រុកភ្នំព្រឹក និងស្រុកកំរៀង

    ក្នុងឱកាសចុះពិនិត្យនេះលោកអភិបាលខេត្តបាត់ដំបង បានអំពាវនាវ ដល់ពលករដែលមកពីប្រទេសថៃ សូមកុំរត់គេច ពីកន្លែងធ្វើចត្តាឡីស័ក មិនព្រមចូលមកធ្វើចត្តាឡីស័ក ដោយគេចទៅផ្ទះជួបបងប្អូន ឪពុក ម្តាយ ឬញាត្តិមិត្ត នោះ នឹងត្រូវខាតពេលវេលាសម្រាប់តែខ្លួនឯងម្នាក់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ ដល់បងប្អូន ឪពុក ម្តាយ ឬញាត្តិមិត្ត ហើយថែមទាំងត្រូវអាជ្ញាធរ និងសមត្ថកិច្ច នាំទាំងគ្រួសារ និង អ្នកមានទំនាក់ទំនងជាមួយមកធ្វើចត្តាឡីស័កទាំងអស់គ្នា នៅក្មុងមណ្ឌលចត្តាឡីស័ក រយៈពេល១៤ថ្ងៃដែរ និងធ្វើតេសយកសំណាកតាមគោលការណ៍ក្រសួងសុខាភិបាល  ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular