មីជាតិប្តូររូបរាងថ្មីកាន់តែស្អាត កាន់តែរឹងមាំ កាន់តែឆ្ងាញ់

ដោយៈសុផល/ភ្នំពេញ៖ផលិតផលមីជាតិ បានផ្លាស់ប្តូររូបរាង កេសថ្មីជាមួយ នឹងការរចនាស្រស់ស្អាត រឹងមាំ និងគុណភាពកាន់តែប្រសើរដើម្បីផ្គត់ផ្គងទីផ្សារកម្ពុជាក្នុងនាមជាផលិតផលខ្មែរដែលមានការពេញនិយមនិង ទទួលស្គាល់ពីប្រជាជនខ្មែរទាំងការវេចខ្ចប់ គុណភាពនិងរសជាតិ។

កេសថ្មីមីជាតិត្រូវបានដាក់ចរាចរក្នុងទីផ្សារកម្ពុជាចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំ២០២១តទៅដើម្បីបំពេញតម្រូវការ និង​បង្កភាពងាយស្រួលក្នុងការប្រើប្រាស់ដល់ប្រជាជនកម្ពុជា។កេសថ្មីនេះត្រូវបានផលិតដោយវត្ថុធាតុដើម មានគុណភាពខ្ពស់ដើម្បីធានានូវភាពរឹងមាំរក្សាសភាពដើមរក្សានូវគុណភាពនិងរក្សាភាពស្រស់នៃ​ផលិតផល ដែលធ្វើឲ្យរសជាតិកាន់តែប្រសើរ។

កេសថ្មីនេះបានរចនាក្នុងរូបភាពពណ៌ការ៉ុតដែលជាពណ៌តំណាងផលិតផលមីជាតិនិងមានទំហំតូចជាងមុនដែលបង្កជាភាពងាយស្រួលក្នុងការកាន់និងរក្សាទុកជាមួយនឹងបរិមាណ២៤កញ្ចប់ក្នុងមួយកេសនិងមានតម្លៃត្រឹមតែ១៦០០០រៀលក្នុងមួយកេសសម្រាប់គ្រប់រសជាតិ។ចំណែកលក្ខណៈសម្គាល់របស់រសជាតិនីមួយៗគឺមាន​ពណ៌តំណាងរូបកញ្ចប់ផលិតផលនិងអក្សរបញ្ជាក់អំពីរសជាតិនីមួយៗនៅលើកេស។

មីជាតិជាប្រភេទមីកញ្ចប់ឆ្អិនស្រាប់ផលិតឡើងមានការត្រួតពិនិត្យត្រឹមត្រូវស្របតាមស្តង់ដារអន្តរជាតិដោ​យ​ប្រើប្រាស់ម៉ាស៊ីននិងបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេសជប៉ុន។មីជាតិត្រូវបានទទួលស្គាល់ដោយក្រសួង​សុខាភិបាលនិងស្ថាប័នពាក់ព័ន្ធនានានៃព្រះរាជាណាចក្រកម្ពុជា។មីជាតិក៏ត្រូវបានទទួលស្គាល់​និងត្រូវ​បាន​ដាក់បញ្ចូលជាសមាជិកនៃសមាគមន៍មីកញ្ចប់ឆ្អិនស្រាប់ពិភពលោកនៃប្រទេសជប៉ុន ដែលតំណាង​ឲ្យ​ប្រទេស​កម្ពុជានាពេលបច្ចុប្បន្ន។

មីជាតិត្រូវបានផលិតឡើងដោយវត្ថុធាតុដើមមានគុណភាពខ្ពស់ដែលសម្រិតសម្រាំងទាំងក្នុងស្រុកនិងនាំចូលពីប្រទេសអូស្ត្រាលី សិង្ហបុរី ថៃនិងម៉ាឡេស៊ី។មីជាតិប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិដែលមាន​លក្ខណៈ​ល្អ​ប្រសើរ​ចំពោះសុខភាព។មីជាតិត្រូវបានផលិតនិងវេចខ្ចប់ក្នុងកន្លែងបិទជិតនិងមានអនាម័យខ្ពស់។គ្រប់​ដំ​ណាក់​កា​ល​នៃខ្សែសង្វាក់ផលិតកម្មប្រព្រឹត្តឡើងដើម្បីធានាបាននូវគុណភាពល្អបំផុតនិងរសជាតិខ្មែរពិតៗ​៕ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular