ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ដោយសារថ្ងៃនេះដួងរាសីឡើងខ្ពស់ ដូចនេះបើមានកិច្ចការអ្វីលោកអ្នកអាចសម្រុកបានហើយ ពីព្រោះផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ក្នុងពេលនេះលោកអ្នកអាចសម្រុកការងារបានហើយពីព្រោះឆ្លងដល់ខែក្រោយផលលំបាកមានច្រើនជាងនេះផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញប្រៀបដូចបានជា“ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់មនុស្សយើងក្នុងមួយថ្ងៃៗតែងមានរឿងនេះរឿងនោះចូលមករៀងរហូត ដូចនេះប្រការដែលសំខាន់គឺឱ្យយើងចេះអត់ធន់តស៊ូប៉ុណ្ណោះទើបប្រសើរហោង។ថ្ងៃនេះដែរបើទោះបីលោកអ្នកជួបបញ្ហាតែបើចេះធ្វើការដោះស្រាយតែងងាយចប់និងទទួលជោគជ័យជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។
រីឯបញ្ហាស្នេហាកំលោះក្រមុំកុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។អំឡុងនាពេលនេះលោកអ្នកត្រូវចេះតស៊ូឧបសគ្គចំពោះមុខច្រើន ប៉ុន្តែសម្រាប់បុរសមិនថ្វីទេពីព្រោះថាធ្វើអ្វីក៏តែងហុចផលមកវិញផង។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរការរកផលចំណេញជួបភាពតានតឹងណាស់ ដូច្នេះហើយកុំគប្បីរកបានដោយតឹង ហើយប្រឹងចាយវាយដៃធំឱ្យសោះប្រយ័ត្នជួបវិបត្តិថវិកាទៅពឹងពាក់អ្នកដទៃនាំគេមាក់ងាយ។ សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខគួរសមតែយ៉ាងណាការបាក់បែកក៏ងាយគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើទោះធ្វើអ្វីគប្បីប្រញាប់ប្រញាល់បំពេញពុំនោះអ្នកដទៃគេនឹងមានប្រៀបហើយវ៉ាមុខវិញពុំខាន។ក្នុងពេលនេះសម្រាប់ស្ត្រីសុខភាពមិនប្រសើរទេគឺងាយកើតបញ្ហាយាយីណាស់ផង។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរទោះចេញធ្វើជំនួញទីជិតឆ្ងាយមានដំណើរបានស្រួលនិងអាចប្រមូលផលកម្រៃត្រឡប់មកវិញគួរជាទីពេញចិត្ត។ បញ្ហាស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់និងមានភាពផ្អែមល្ហែមប្រពៃណាស់ផង៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នសត្រូវលាក់មុខបន្តិចពីព្រោះគេងាយបង្ករឿងអ្វីមួយដែលគិតស្មានមិនដល់។ការរស់នៅស្ត្រីមិនត្រូវប្រកែប្រកាន់ច្រើន ហើយត្រូវបំបាត់ភាពរឹងរូសចេញពីខ្លួននិងត្រូវប្រឹងប្រែងការងារទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកមានអតិថិជនជំពាក់ប្រាក់កាសហើយចង់ទារបំណុលពីនរណាម្នាក់ក៏ជាឱកាសល្អផងដែរ។ការធ្វើដំណើរទៅទិសពាយ័ព្យពុំសូវមានសុវត្តិភាពទេពិសេសពេលយប់ព្រលប់តែម្តង។
បញ្ហាគូស្នេហ៍ប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខសោកហើយត្រូវរែកពន់បាត់បង់កិត្តិយសថែមទៀត៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះធ្វើឱ្យកើតបញ្ហាតានតឹងច្រើនហើយរឿងសៅហ្មងក៏មានច្រើនណាស់ដែរ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទថែមទៀត។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាករែកពន់ដាក់ខ្លួន៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីតែងទទួលរងផលប៉ះពាល់ចូលខ្លះៗផងគប្បីមានការប្រយ័ត្នប្រយែង។ការរស់នៅក្នុងពេលនេះលោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើព្រោះនាំកើតឧបទ្រពចង្រៃការរស់នៅមានតែភាពប្រទាំងប្រទើសប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីត្រូវចេះទុកចិត្តគ្នាហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតលោកអ្នកជួបបញ្ហានឿយហត់ច្រើន ហើយធ្វើអ្វីក៏ជួបបញ្ហាប្រទាំងប្រទើសច្រើនផង។សម្រាប់ថ្ងៃនេះដែរការចរចាអ្វីមួយក៏ច្រើនត្រូវគេបដិសេធនិងបើទទួលខុសត្រូវការងារក៏ត្រូវគេរិះគន់ផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញផលចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯសេចក្តីស្នេហាប្រុសស្រីជួបបញ្ហារកាំចិត្តនិងពាក់មុខយក្សដាក់គ្នាច្រើន ដូចនេះម្នាក់ៗមិនត្រូវប្រកាន់ចិត្តខ្លាំងរៀងៗខ្លួនទើបគ្មានបញ្ហាចោទឡើង៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីមួយតែងឆ្លើយតបជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទីជិតឆ្ងាយទោះពុំសូវផ្តល់ផលល្អពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់ជានិច្ច។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពជឿនលឿនទៅមុខនិងកំពុងមានភាពស្រុះស្រួលគ្នាប្រពៃ ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបការងារចូរប្រយ័ត្នក្រុមមនុស្សទម្លាក់កំហុសឱ្យទទួលខុសអ្វីមួយផង។លោកអ្នកអាចសម្រុកការងារនៅពេលនេះទើបប្រសើរពីព្រោះឆ្លងដល់សប្តាហ៍ក្រោយផលលំបាកនឹងមានច្រើនជាងនេះជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺននិងបញ្ហាចូលមកលុកលុយច្រើន។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕
ឆ្នាំច
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើលោកអ្នកជួបបញ្ហាអ្វីគប្បីចេះទប់ទល់ឱ្យបានល្អនោះបញ្ហាដែលជាគ្រោះអាក្រក់សោះអាចប្រែមកល្អប្រសើរឡើងវិញ។ទោះបីយ៉ាងណាការប្រកបការងារលោកអ្នកឱ្យប្រយ័ត្នជម្លោះវិវាទមួយហើយមួយទៀតដែលជះឥទ្ធិពលអាក្រក់នៅគ្រាខាងមុខ។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានការជឿនលឿនទៅមុខសន្សឹមៗហើយបើចង់បោះទុនមិនថាតូចឬធំតែងផ្តល់ផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងងាយមានជម្លោះវិវាទណាស់គួរមានការប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបប្រសើរ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ជីវិតរបស់មនុស្សយើងនោះមុននឺងទទួលជោគជ័យអ្វីមួយចាំបាច់ណាស់ត្រូវតែចេះតស៊ូពុះពារការងារជាមុនសិនទើបអ្វីៗអាចសម្រេចនៅគ្រាខាងមុខ។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាក ហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕