Home ព័ត៌មានសំខាន់ៗ អាវុធហត្ថស័ក្...

អាវុធហត្ថស័ក្ដិ៤កន្លះម្នាក់បាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយនៅក្នុងបន្ទប់ជួល

ដោយ:សម្បត្តិ អង្គារហេង/ភ្នំពេញ :មន្ត្រីអាវុធហត្ថស័ក្ត៤កន្លះម្នាក់បាញ់សម្លាប់ប្រពន្ធរួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ។ហេតុការណ៍នេះកើតឡើងកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ខែមករានៅចំណុចបន្ទប់ជួលលេខ២ តាមបណ្ដោយផ្លូវ អេសអូអេស ក្នុងសង្កាត់កោគឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាប្តីឈ្មោះសេក គឹមសាន អាយុ៥៩ឆ្នាំ ជាមន្ត្រីអាវុធហត្ថ មានឋានន្តរសក្ត័ វរសេនីយ៍ទោ ជាគ្រូបង្រៀននៅសាលាកងរាជអាវុធហត្ថកំបូល។ចំណែកប្រពន្ធមោះ ជួបសារ៉ែន អាយុ៣៦ ឆ្នាំមុខរបរនៅផ្ទះ ។អ្នកទាំងពីរស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ប្តីប្រពន្ធ និងកូនស្រីម្នាក់បានមកស្នាក់ នៅបន្ទប់ជួលកើតហេតុខាងលើរយៈពេលច្រើនខែកន្លងមកហើយ ដោយគេសង្កេតឃើញថា បុរសដែលជាប្ដីតែងតែប្រច័ណ្ឌនឹងប្រពន្ធជារើយៗ ។ពេលដែលឃើញប្រពន្និយាយទូរស័ព្ទម្តងៗ ប្ដីតែងតែចោទរករឿងស្ទើររាល់ថ្ងៃ។

ប្រភពដដែលបន្តទៀតថា ជនដៃដល់ជាប្ដីធ្លាប់មានប្រពន្ធម្តងរួចមកហើយដោយមានកូននៅក្នុងបន្ទុកចំនួន៥នាក់ ។ចំណែកជនរងគ្រោះជាប្រពន្ធក្រោយ ដោយរួមរស់ជាមួយគ្នាបានកូនស្រីអាយុ១៥ ឆ្នាំម្នាក់ជាចំណងដៃ ។នៅម៉ោងកើតហេតុខាងគឮសូរផ្ទុះអាវុធ ៣ទៅ គ្រាប់ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកស្នាក់នៅបន្ទប់ក្បែរគ្នា។ពួកគេ ក៍នាំគ្នាចូលទៅមើលឃើញប្ដីប្រពន្ធទាំងពីរនាក់ស្លាប់បាត់ទៅហើយ។ ក្រោយមកក៍បាននាំគ្នារាយការណ៍ជូនទៅសម្បត្តិកិច្ចមូលដ្ឋានភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងពិនិត្យនៅកន្លែងកើតុហេតុឃើញប្រពន្ធស្លាប់លុតជង្គង់មុខបន្ទប់ទឹក។ចំណែកប្ដីស្លាប់នៅក្នុងបន្ទប់ជាប់មាត់ទ្វារ ។សពសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular