​ប្រែ​សម្រួលៈ​វាសនា​/​ហ្សា​ការតា​៖​ទីភ្នាក់ងារ​សុវត្ថិភាព​ឥណ្ឌូនេស៊ី នៅ​ថ្ងៃអាទិត្យ​នេះ​គ្រោង​នឹង​ធ្វើ​ការរុករក​មនុស្ស​៦២​នាក់​នៅក្នុង​សមុទ្រ បន្ទាប់​ពី​យន្តហោះ Boeing 737 នៃ​ក្រុមហ៊ុន​អាកាសចរណ៍​Sriwijaya Air​បាន​បាត់​ភ្លាមៗ​ក្រោយ​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​មួយ​នៅ​ក្រុង​ហ្សា​ការតា​កាល​ពី​ថ្ងៃសៅរ៍​។​

​យន្តហោះ​នៃ​ជើងហោះហើរ​Flight SJ182​បាន​ដាច់​ការទាក់ទង​នៅ​ម៉ោង​ប្រមាណ​២​និង​៤០​នាទី​រសៀល​ថ្ងៃ​សៅរ៍ នៅ​៤​នាទី​ក្រោយ​ពី​វា​ចាកចេញ​ទៅ​កាន់​ក្រុង ប៉ុន​ទៀ​ណាក់ ។​ជាមួយ​នឹង​សមាជិក​យន្តហោះ​១២​នាក់​និង​អ្នកដំណើរ​៥០​នាក់ យន្តហោះ​បាន​បាត់​ការទាក់ទង​ក្នុងពេល​ហោះ​ក្នុង​កំពស់​ជាង​៣​គីឡូម៉ែត្រ​។​

​អ្នក​នៅ​ក្នុង​យន្តហោះ​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​ទាំងអស់​។​

​សាច់ញាតិ​អ្នកដំណើរ​បង្ហាញ​ការ​រន្ធត់​ចិត្ត​ក្រោយ​ទទួលដំណឹង​អំពី​ការបាត់​យន្តហោះ​

​សាក្សី​ជាច្រើន​នៅលើ​កោះ​មួយ​ជិត​កន្លែង​យន្តហោះ​បាត់ បាន​ពណ៌នា​ការ​ឮ​សម្លេង​ផ្ទុះ នៅ​ពេល​អ្នក​ដទៃ​ទៀត​បា​ន​និយាយថា​ពួកគេ​បាន​រកឃើញ​វត្ថុ​ដែល​ទំនង​មក​ពី​យន្តហោះ​ធ្លាក់​។​

​ទីភ្នាក់ងារ​ស្វែងរក​និង​ជួយ​សង្គ្រោះ​ឥណ្ឌូនេស៊ី បាន​និយាយ​កាល​ពី​យប់មិញ​ថា​ចំណុច​ផ្តោត​ការស្វែងរក​នៅ​ថ្ងៃអាទិត្យ​នេះ​គឺ​នៅ​ចន្លោះ​កោះ កាគី និង​កោះ​ឡាន់​កាង ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​កន្លែង​​ចេញដំណើរ​។​

​ក្នុងពេល​ជាមួយគ្នា កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី​បាន​ត្រៀម​ប្រតិបត្តិ​ការស្វែងរក​និង​សង្គ្រោះ​ក្រោយ​មាន​របាយការណ៍​អំពី​ការបាត់​យន្តហោះ​៕

​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​Sriwijaya Air ដែល​សង្ស័យ​ថា​ធ្លាក់​ក្នុង​សមុទ្រ​

​រូប​បង្ហាញ​ក្នុង​បណ្តាញ​សង្គម​បង្ហាញ​កំទេចកំទី​ដែល​ត្រូវ​ស្រង់​ចេញពី​សមុទ្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular