Home ព័ត៌មានសំខាន់ៗ នៅលើភ្នំប្រាស...

នៅលើភ្នំប្រាសាទព្រះវិហារព្រឹកនេះត្រជាក់ចុះមក១៣អង្សាសេ

ដោយ:បាយ័ន/ព្រះវិហារៈ តាមសេចក្តីរាការណ៌ពីនគរបាលជាតិប្រទិសទី៤ឈរជើងនៅតំបន់ប្រសាទព្រះវិហារបានឱ្យដឹងថានៅលើភ្នំប្រាសាទព្រះវិហារព្រឹកថ្ងៃ១០ ខែមករានេះ កម្រិតត្រជាក់ធ្លាក់ចុះមកត្រឹម១៣អង្សាសេ ដែលសីតុណ្ហភាពបែបនេះគឺត្រជាក់ណាស់។

     សេចក្តីរាការណ៌បានបន្ថែមថា កាលពីថៃទី០៩ ម្សិលមិញនៅតំបន់នោះក៏ត្រជាងជាង១០អង្សារសេដែរ ព្រោះថាវាជាទូទៅ ទៅហើយនៅតបន់នោះកំរិតត្រជាក់កើតមានជាញឹកញាប់ជាងគេ

      មន្រ្តីនគរបាលជាតិនៅតំបន់នោះបានបញ្ជាក់ទៀតថា ស្អែកថ្ងៃទី១១ កម្រិតត្រជាក់នឹងអាចបន្តធ្លាក់មកក្រោម១៣អង្សារសេទៅទៀត ។ប៉ុន្តែទោះជាយ៉ាងនេះក៌ពួកគាត់មានវិធីទប់ទល់គ្រប់បែបយ៉ាង ព្រោះថាជារៀងរាល់ឆ្នាំ មុនខែរងារចូលមកដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានចែកជូននូវអាវរងារដល់កងកំលាំងប្រដាប់អាវុធហើយពួកគាត់បានទទួលគ្រប់ៗគ្នា៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular