ដោយ :ប.ជ័យ / បន្ទាយមានជ័យ : ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ចល័តនៅខេត្តបន្ទាយមានជ័យលើកនេះមានរយៈពេល១៤ថ្ងៃដោយធ្វើនៅក្នុងបរិវេណ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត នាផ្លូវជាតិលេខ៥ភូមុគាបសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណដូចមុនដែរ ព្រោះទីតាំងគម្រោងដាក់ឆៀកអចិន្ត្រៃយ៍មិនទាន់ដំណើរ ការនៅឡើយ ។
មន្ត្រីមន្ទូីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមាជ័យបានអោយដឹងកាលពីថ្ងៃទី៩ខែមករាឆ្នាំ២០២១ ថា ឆៀកលើកនេះមានរយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី ៤ខែមករាដល់ថ្ងៃទី២២ ខែមករា។
ហេតុនេះសូមជម្រាបជូនដំណឹងដល់ម្ចាស់យានយន្តទាំងអស់មេត្តាជ្រាបថា ម៉ាស៊ីនត្រួត ពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) បានមកដល់ខេត្តបន្ទាយមានជ័យ ហើយបាន នឹងកំពុងដំណើរការប្រតិបត្តិការដូចសព្វមួយដង ។ ប៉ុន្តែ សូមអ្នកដែលមិនទាន់បានត្រួត ពិនិត្យលក្ខណៈបច្ចេកទេស ឬ អស់សុពលភាព មេត្តារួសរាន់មកត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានជំនិះរបស់ផងខ្លួន ៕/PC