Home ព័ត៌មានសំខាន់ៗ បុរស​ម្នាក់​ប...

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយសារ​ផ្ទុះ​ម៉ាស៊ីន​

ដោយ​:​ស​រិ​ទ្ធ​/​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ទៅ​មើល និង​ជួយ​ជួសជុល ម៉ាស៊ីន​ស្រាប់តែ​ម៉ាស៊ីន​បាន​ផ្ទុះ​ចំ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ធ្លាយ​ពោះ និង​ដាច់​សាច់​ចេញ ពីគ្នា​ជា​បំណែកៗ ។

​ហេតុការណ៍​នេះ​បាន កើតឡើង​នៅវេលា​ម៉ោង​ជាជាង​ល្ងាច​ថ្ងៃ ទី​៩ ខែមករា ឆ្នាំ​២០២១ ស្ថិត ត នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។​

​សព​ឈ្មោះ មាន រី អាយុ ២៧ ឆ្នាំ មុខរបរ​កម្មករ ក្នុង​ក្រុមហ៊ុន សម្បត្តិ មាន ហេង និងមានស្រុកកំណើត នៅខេត្តកំពង់ធំ ។

​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​ឃើញ​ជាង​ម៉ាស៊ីន កំពុងតែ​ជួសជុល និង​រវៃម៉ាស៊ីន​តែ​អត់​ឆេះ ភ្លាមៗ​នោះដែរ​គាត់ បានឃើញ​ជនរងគ្រោះ ដើរទៅ​មើល ហើយ​និង​ជួយ​កាន់​ខណៈពេល​នោះដែរ ស្រាប់តែ ម៉ាស៊ីន​ផ្ទុះ​ត្រូវចំ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ដាច់​សាច់​ជា​បំណែក​ស្លាប់ ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់ រួច​ក៏​ទំនាក់ទំនង​ទៅខាង​ជំនាញ កោសល្យវិច័យ ពិនិត្យឃើញថា ជនរងគ្រោះ​ស្លាប់ ដោយសារ​ផ្ទុះ​ម៉ាស៊ីន​មែន ។ រួច​ក៏​ធ្វើ កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular