Home ព័ត៌មានសំខាន់ៗ សម្តេចតេជោ ហ៊...

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រសួងអប់រំបន្តអនុវត្តនូវទស្សនាទានថ្មី“គន្លងជីវិតថ្មីក្នុងវិស័យអប់រំ”

ដោយៈតារារិទ្ធ/ភ្នំពេញ៖ក្នុងឱកាស​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​២០២០-២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញនូវសារលិខិតមួយច្បាប់ជំរុញឲ្យក្រសួងអប់រំយុវជននិងកីឡាត្រូវបន្តដឹកនាំនិងអនុវត្តនូវទស្សនាទានថ្មី“គន្លងជីវិតថ្មីក្នុងវិស័យអប់រំ”ដោយគិតគូរអំពីជម្រើសឱ្យបានច្រើនក្នុងការផ្តល់សេវាអប់រំជាពិសេសដំណើរការបង្រៀននិងរៀនដែលមានភាពទន់ភ្លន់និងធ្វើវិមជ្ឈការនៃសេវាអប់រំអា ស្រ័យទៅតាមទីតាំងភូមិសាស្ត្រស្ថានភាពនៃហានិភ័យឆ្លងរីករាលដាលកូវីដ១៩និងស្ថានភាពអប់រំ ។ 

 

នៅក្នុងសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១សម្រាប់ ថ្ងៃទី១១ ខែ មករា ២០២១ ដែលរស្មីកម្ពុជាទទួលបាន ។ប្រមុខរាជរដ្ឋាភិបាលក៏បានស្នើឲ្យក្រសួងអប់រំត្រូវបន្តជំរុញ“ការអប់រំឌីជីថល”ឱ្យទាន់សភាពការណ៍ជាតិតំបន់និង សកលលោក ។ ​ការ​ជំរុញ​នេះ​ធ្វើ​ឡើង​ខណៈ​ស្ថានភាព​កូវីដ​១៩​នៅ​កម្ពុជា​បន្ត​អូស​បន្លាយហើយ​សាលារៀន​មួយចំនួន​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ថៃ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​។

តាម​ការ​ប្រកាស​របស់​ក្រសួង​អប់រំនៅថ្ងសទី៨ខែមករាបានបញ្ជាក់ថា៖ការ​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០ – ២០២១ សម្រាប់​គ្រឹះស្ថាន​សិក្សាចំណេះទូទៅនឹង​ធ្វើ​ឡើង​នៅថ្ងៃទី១១ខែមករា​នេះហើយ ។ ដើម្បី​ធានាដំណើរ​ការ​គ្រឹះ​ស្ថាន​សិក្សា​ដោយ​មានប្រសិទ្ធភាពនិង​សុវត្ថិភាព​ក្នុង​បរិបទ​កូវីដ-១៩​ ក្រសួង​ជំរុញ​ឲ្យ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ទាំងអស់​អនុវត្តគោលការណ​ប្រតិ បត្តិ​ស្តង់ដា​ SOP ។ស្តង់ដាSOPគឺជាសំណុំនៃការណែនាំជាជំហានៗដែលត្រូវបានចងក្រងដោយក្រសួងអប់រំដើម្បីជួយឲ្យគ្រឹះស្ថានសិក្សា ធ្វើប្រតិបត្តិការដើម្បីសម្រេចបាននូវប្រសិទ្ធភាពនិងគុណភាពបង្កាការ​ឆ្លងកូវីដ១៩។

ជាមួយគ្នានេះក្រសួងអប់រំ​បាន​ចេញ​សេចក្តីណែនាំ​ដោយ​ឡែក​មួយទៀត​បន្ថែមពីនេះ​សម្រាប់​អនុវត្ត​ក្នុង​ដំណើរ​ការ​បើកបវេសនកាលឆ្នាំ​សិក្សា ​២០២០-២០២១ ​ឲ្យសាលា​សាធារណៈ​ទាំងអស់​​ត្រូវ​អនុវត្តតាម​រាប់​ទាំងសេវា​រថយ​ន្ត​ដឹក​សិស្ស សេវាបណ្ណាល័យ សកម្មភាព​អប់រំកាយនិង​កីឡា សកម្មភាព​សិល្បៈនិង​ សេវាកម្ម​អាហារ​ដ្ឋាន​នៅតាម​សាលារៀនទាំង​រដ្ឋនិង​ឯកជន ។ ការសម្អាត ​បរិវេណ​គ្រឹះស្ថានសិក្សា បណ្ណាល័យ និង ​អាហារ​ដ្ឋាន​នៅតាម​សាលារៀនជាដើមគឺ​ត្រូវ​តែធ្វើ​ឡើង​មុន​ថ្ងៃ​បើកបវេសនកាលមក ដល់ជាមួយ​នឹង​ការ​​រក្សាអានាម័យនិង​គម្លាត​សុវត្ថិភាពយ៉ាងតិច​១,៥ម៉ែត្រពីគ្នា ។ លើសពីនេះទៀតការវាស់​កម្តៅ ត្រូវ​ធ្វើ​ឡើង​ជាប្រចាំ ហើយក៏ត្រូវ​ធ្វើការបែង​ចែកផងដែរវេន​សិស្ស​មួយចំនួន​ឲ្យ​ក្នុង​បន្ទប់និង​មួយ​ចំនួន​ទៀតឲ្យចេញ​ក្រៅ​បន្ទប់​រៀននៅពេល​ចេញលេង​ម្តងៗ។

បើតាម​ក្រសួងអប់រំចំពោះ​គ្រឹះស្ថាន​សិក្សា​ដែល​ស្ថិត​ក្នុងតំបន់​ហានិភ័យ​ខ្ពស់ឬ​ត្រូវបាន​យកធ្វើ​ជា​កន្លែង​ចត្តាឡី​ស័កគឺ​ត្រូវ​អនុវត្តឲ្យបាន​ខ្ជាប់​ខ្ជួននូវវិធានការ​សុវត្ថិភាព​និងសេច ក្តីណែនាំ​ដែល​នៅជាធរមាន។ ​​​នេះសំដៅដល់សាលារៀន​មួយចំនួននៅតាម​ខេត្តជាប់​ព្រំដែន​ថៃ​ដែលត្រូវបាន​ប្រើ​ប្រាស់​ជាកន្លែងធ្វើ​ចត្តាឡីស័ក​សម្រាប់​ពលករ​ខ្មែរមកពីប្រទេ សថៃ។

គួរកត់សំគាល់ថាបើទោះ​បី​ជា​ការ​បើក​បវេសន​កាល​សម្រាប់​សាលា​រដ្ឋត្រូវបាន​កំណត់​ជា​ផ្លូវ​ការ​នៅថ្ងៃទី​១១មករា ​ក៏ពិតមែនប៉ុន្តែ​សាលារៀន​ឯកជនមួយចំនួន​បាន​ចូលរៀន​ឡើង​វិញតាំងពីថ្ងៃទី៤​មករា​មក​ម្ល៉េះពោល​បន្ទាប់ពី«ព្រឹត្តិ ការណ៍​សហគមន៍២៨​វិច្ឆិការ​»ត្រូវ​បានបិទ​បញ្ចប់៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular