Home ព័ត៌មានជាតិ សន្តិសុខ បើករថយន្ត​លឿន...

បើករថយន្ត​លឿន​ពេក​ខ្វះ​ការប្រុងប្រយ័ត្ន​រេ​ចង្កូត​ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

​ដោយ​:​សម្បត្តិ​/​ភ្នំពេញ​៖បុរស​ម្នាក់​បើករថយន្ត​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​រេ​ចង្កូត​ជ្រុល​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​អស់​មួយ​កង់​ចំណែក​រថយន្ត​រង​ការខូចខាត​យ៉ាង​ដំ​ណុំ​ផ្នែក​ឆ្វេង​រថយន្ត​សំណាងល្អ​គ្មាន​អ្នករងរបួស​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​២៨៩​ក្បែរ​សាលា​ទួល​គោល ស្ថិតក្នុង សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​

​តាម​អ្នក​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត មួយគ្រឿង​ម៉ាក MG ពណ៌​ស ពាក់​ស្លាក ភ្នំពេញ 2BT-1044​បើកបរ​ដោយ​បុរស​ម្នាក់​ទិសដៅ ពី​កើ​តទៅ​លិច​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ទៅបុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​រថយន្ត​ខូចខាត​ផ្នែក​ចំហៀង​ខាងមុខ​យ៉ាងដំណំ​ចំណែក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវវៀច​ចេញពី​ជួរ​អស់​មួយ​កង់​។​

ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាសវែង​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី រង់ចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular