ប្រែសម្រួលៈវាសនា/ម៉ាឌ្រីត៖មនុស្ស៤នាក់បានស្លាប់នៅអេស្ប៉ាញនៅពេលព្យុះFilomena បានបង្កចលាចលនៃការធ្វើដំណើរនៅទូទាំងប្រទេស ដោយព្រិលដ៏ក្រាស់គ្របទីក្រុងម៉ាឌ្រីតនិងទាហានត្រូវបានហៅប្រមូលមកជួយសង្គ្រោះអ្នកបើកបរដែលជាប់តាមដងផ្លូវ។
ក្រុងម៉ាឌ្រីតធ្លាក់ព្រិលកម្រាស់កន្លះម៉ែត្រ។ក្នុងរូបអ្នកក្រុងដាក់តុអង្គុយផឹកនៅកណ្តាលផ្លូវ
សេវាជួយសង្គ្រោះបានជួយមនុស្សប្រមាណ១.៥០០នាក់ដែលជាប់ក្នុងរថយន្តតាំងពីថ្ងៃសុក្រដល់ថ្ងៃសៅរ៍ ។
ក្នុងពេលជាមួយគ្នា រដ្ឋមន្ត្រីមហាផ្ទៃបានអំពាវនាវអោយប្រជាជនអេស្ប៉ាញជៀសវាងការធ្វើដំណើរមិនចាំបាច់ ដោយសារ«យើងកំពុងជួបព្យុះខ្លាំងបំផុតមួយនៅរយៈពេល៥០ឆ្នាំមកនេះ»។
ផ្លូវជាង៦៥០ត្រូវបិទដោយសារគំនរព្រិល នាំអោយអ្នកបើកបរខ្លះជាប់ក្នុងរថយន្តតាំងពីថ្ងៃសុក្រដល់ថ្ងៃសៅរ៍នៅពេលសាលារៀនត្រូវបិទទ្វាររហូតដល់ថ្ងៃពុធសប្តាហ៍ក្រោយ។
ទីភ្នាក់ងារឧតុនិយមរដ្ឋបាននិយាយថាវាជា ការធ្លាក់ព្រិលដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ១៩៧១មក ។ព្រិលបានធ្លាក់កម្រាស់០,២៥ទៅកន្លះម៉ែត្រនៅក្រុងម៉ាឌ្រីត។ទីក្រុងនេះនិងតំបន់៤ផ្សេងទៀតបានស្ថិតក្រោមការប្រកាសអាសន្នកាលពីថ្ងៃសៅរ៍ នៅពេលការព្យាករណ៍ថាព្រិលនឹងធ្លាក់បន្ថែមទៀត៕
ការធ្លាក់ព្រិលខ្លាំងបង្កឡើងដោយព្យុះ Filomenaបង្កចលាចលនៃការធ្វើដំណើរពាសពេញអេស្ប៉ាញ