Home ព័ត៌មានសំខាន់ៗ ប្រមុខ​រាជរដ្...

ប្រមុខ​រាជរដ្ឋាភិបាល​ដាក់ចេញ១២ចំណុច​សម្រាប់​ឱ្យ​ដំណើរការ​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ ទទួលបាន​លទ្ធផល​ល្អប្រសើរ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​បើកប​វេស​នា​ការ​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ នេះ​បាន​ដាក់ចេញ​នូវ វិធានការ​ ១២ ចំណុច​ដើម្បីឱ្យ​ដំណើរការ​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ ទទួលបាន​លទ្ធផល​ល្អប្រសើរ ។​

​នៅ​សារលិខិត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១ ដែល​នឹងធ្វើឡើង​នៅ​ថ្ងៃទី​១១មករា២០២១ដើម​សប្តាហ៍​ខាងមុខនេះ​បានលើកឡើង១២ចំណុច​ដើម្បីឱ្យ​ដំណើរការ​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ ទទួលបាន​លទ្ធផល​ល្អប្រសើរដែល​ក្នុងនោះ​រួមមាន​៖

​ទី​១.​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​អាទិភាព​ទី​១​លើ​វិស័យ​អប់រំ​និង​សុខាភិបាល​បន្ទាប់ពី​កម្ពុជា​ទទួលផល​ពី​ដំណក់​ប្រេង​ដំបូង​ស្របពេល​នៃ​ខួប​លើក​ទី​២២ឆ្នាំ​នៃ​នយោបាយឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជោ​ក្នុងការ​បញ្ចប់សង្គ្រាម​ទាំង ស្រុង​នៅ​កម្ពុជា​និង​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ​និង​មានការ​ឯកភាព​ជាតិ​ទាំងស្រុង​ជា​ប្រវត្តិសាស្ត្រ​ជូន​ប្រជាជាតិ​ទាំងមូល​នៅក្នុង​រយៈពេល​២២​ឆ្នាំមកនេះ​។​

​ទី​២.​សូម​បន្ត​លើកកម្ពស់​សុខភាព​អនាម័យ​ក្នុង​បរិបទ​កូ​វីដ​-១៩​ដោយ​អនុវត្តតាម​អភិក្រម​“៣​ការពារ​៣​កុំ​” ជាពិសេស​ការចូលរួម​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩​ក្នុង​គ្រឹះស្ថានសិក្សាការអប់រំ​អំពី​សុវត្ថិភាព សុខភាព​សិក្សា ការរក្សា​គម្លាត​១.៥​ម៉ែត្រនិង​សុវត្ថិភាព​ចំណីអាហារ​។​

​ទី​៣.​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ត្រូវ​បន្ត​ដឹកនាំ​និង​អនុវត្ត​នូវ​ទស្សនាទាន​ថ្មី ​“​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ​”​ដោយ​គិតគូរ​អំពី​ជម្រើស​ឱ្យបាន​ច្រើន​ក្នុង​ការផ្តល់សេវ​អប់រំជាពិសេសដំណើរការ​បង្រៀន​និង​រៀន​ដែលមាន​ភាពទន់ភ្លន់​និង​ធ្វើ​វិមជ្ឈការ​នៃ​សេវា​អប់រំ​អាស្រ័យ​ទៅតាម​ទីតាំង​ភូមិសាស្ត្រ​ស្ថានភាព​នៃ​ហានិភ័យ​ឆ្លង​រីក​រាលដាល​កូ​វីដ​-១៩​និង​ស្ថានភាព​អប់រំ ។ក្រសួង​អប់រំ​យុវជន​និង​កីឡា​ត្រូវ​បន្ត​ជំរុញ “​ការអប់រំ​ឌីជីថល​” ឱ្យទាន់​សភាពការណ៍​ជាតិ​តំប ន់និង​សកលលោក​។​

​ទី​៤.ក្រសួង​អប់រំ​យុវជន​និង​កីឡា​ត្រូវ​រៀបចំ​និង​អនុវត្ត​កម្មវិធីសិក្សា​បំ​ព្រួញ​ដោយ​កំណត់​ជា​មុខវិជ្ជា​កាតព្វកិច្ច​និង​មុខវិជ្ជា​ជម្រើសមេរៀន​សិក្សា​ក្នុង​ថ្នាក់រៀន​និង​មេរៀន​ស្វ័យសិក្សា​ដើម្បី​ធានាថា​ការរៀនសូត្រ​របស់​សិស្សានុសិស្ស​បា ន​ពេញលេញ​ផ្តោតលើ​ចំណុច​សំខាន់ៗ​និង​ស៊ីជម្រៅ​ជាពិសេស​មេរៀន​សម្រាប់​ថ្នាក់​ទី​៩​និង​ទី​១២​ និង​ ការកំណត់មេ រៀនសម្រាប់​ការប្រឡង​សញ្ញាបត្រ​។​

​ទី​៥.​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ត្រូវ​ធ្វើការ​ពិនិត្យឡើងវិញ​ឱ្យស្រប​នឹង​បរិបទ​ថ្មីៗ​ដែល​តម្រូវឱ្យមានភាពរស់រវើក​និង​កាន់តែ​ធានាបាន​នូវ​ភាព​ស័ក្តិសិទ្ធិ​នៃ​ការដឹកនាំ និង ​គ្រប់ គ្រង​របស់​បុគ្គលិក​នៅ​គ្រប់លំដាប់​ថ្នាក់​រួមបញ្ចូល​ទាំង​ការគ្រប់គ្រង​គ្រូបង្រៀនការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង​វិស័យ​អប់រំ​និង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ការអនុវត្តវិមជ្ឈការ​និង​វិសហមជ្ឈការ​ក្នុង​វិស័យ​អប់រំ​និង​ការអភិវឌ្ឍ​សមត្ថភាព​និង​វិជ្ជាជីវៈ​ជាប្រចាំ​ដល់​អ្នកគ្រប់គ្រង​នាយក​សាលា​និង​គ្រូបង្រៀន​។

​ទី​៦.​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ត្រូវ​ផ្តោតលើ​ការឆ្លើយតប​ទៅនឹង​ទីផ្សារការងារ​ដោយ​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​តាមបែប​ការ​រិះរក​និង​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ​ក្នុង​សតវត្ស​ទី ២១ ដែលជា​វិធីសាស្ត្រ​តាមបែប​ចម្រុះ​ដោយ​សិស្ស​ត្រូវអនុវត្ត​ក្នុង​ថ្នាក់រៀន​និង​ការធ្វើ​ស្វ័យ​សិក្សា​និង​ការ​ផ្តោតលើ​ការអប់រំ​វិទ្យាសាស្ត្រ ប​ចេ្ច​ក​វិទ្យា វិស្វកម្ម​និង​គណិតវិទ្យា ដែលជា​ជំនាញ​ចាំបាច់​ក្នុង​យុគសម័យ​ឌីជីថល និង សេដ្ឋកិច្ច​ឌីជីថល ជាពិសេស​សិស្ស​មាន​បំ​ណិ​ន​សតវត្ស​ទី​២១ ។ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ត្រូវ​រៀបចំ​ប្រព័ន្ធ​អភិវឌ្ឍ វិជ្ជាជីវៈ​ជាប្រចាំ​រួមទាំង​វគ្គ​វិ​ក្រឹ​ត​ការ​តាម​គ្រប់​រូបភាព​ដើម្បី​លើកកម្ពស់​គុណវុឌ្ឍិ​និង​សមត្ថភាព​របស់​គ្រូបង្រៀន​គ្រប់​កម្រិត​ជាពិសេស​ការបង្រៀន​ និង​ រៀន​តាមបែប​បច្ចេកវិទ្យាទំនើប។ក្រសួង​ត្រូវ​បន្ត​កែលម្អ​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ដល់​សាលារៀន បន្ទប់រៀន បន្ទប់ពិសោ ធន៍ បន្ទប់​កុំព្យូទ័រ និងបន្ទប់​សាស្ត្រាចារ្យ​ទៅតាម​លទ្ធភាព​និង​ស្ថាន ភាពជាក់ស្តែង​របស់​សាលារៀនសម្រាប់​បម្រើ​ដល់​ការបង្រៀន​និង​រៀន​បែប​ថ្មីដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​បរិបទ​កូ​វីដ​-១៩​។​

​ទី​៧.គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​ត្រូវខិតខំ​ពង្រីក​សក្តានុពល​របស់​ខ្លួន​ទាំង​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្តទាំង​សេវា​បង្រៀន​និង​រៀន​ដើម្បីឱ្យ​សាលារៀន​របស់​យើង​ក្លាយទៅជា​សាលា​កុមារ​មេត្រី កម្រិត​អភិវឌ្ឍន៍​ជា​សាលារៀន​ជំនាន់​ថ្មី និង ជា​សាលារៀន​ដែលមាន​ប្រសិទ្ធភាព​។ គ្រឹះស្ថានសិក្សា​ត្រូវ​បន្ត​កសាង​បរិស្ថាន​សាលារៀន​ស្អាត​សាលា រៀន​បៃតង មាន​ទឹកស្អាត មាន​បង្គន់​អនាម័យ កន្លែង​លាង​និង​សួន​ធម្មជាតិ។ ល។ឱ្យ​ស័ក្តិ​សមជា​ទីកន្លែង​សម្រា ប់​ការអប់រំនិង​បណ្តុះ​គំនិត​ស្អាតស្អំ ឥរិយាបថ​ល្អ​និង​គ្មាន ការ​ញាំញី​ផ្លូវចិត្ត ផ្លូវកាយ ។ជាមួយគ្នានេះ​គ្រឹះស្ថានសិក្សា​ត្រូវ​ត្រៀមលក្ខណៈ​តាម​គ្រប់​រូបភាព​ដើម្បី​ឆ្លើយតប​ឱ្យមាន​ប្រសិទ្ធភាពនិង​ទាន់ពេលវេលា​ករណី​មាន​ប្រធាន​ស័ក្ដិ កើតឡើងដូចជា​អាកាសធាតុ​ក្តៅ​ហួតហែង ទឹកជំនន់ ខ្យល់​កន្ត្រាក់​និង​ការ​រាតត្បាត​នៃ​ជំងឺ​នានា ។

​ទី​៨. លោកគ្រូ​អ្នកគ្រូ​ទាំងអស់​សូម​បន្ត​ដើរតួ​ជា​បុគ្គល​នាំមុខ​ជា​ឳ​ពុកម្តាយ​ទី​២ជា​មគ្គុទ្ទេសក៍ជា​អ្នកស្រាវជ្រាវ ជាទី​ប្រឹក្សានិង​ជា​អ្នក​ច្នៃប្រឌិត​ព្រមទាំង​ត្រូវខិតខំ​ប្រឹងប្រែងអភិ វឌ្ឍ​សមត្ថភាព​ខ្លួន​ជាប្រចាំទាំង​ខាង​ផ្នែក​ចំណេះដឹង ទាំង​វិធីសាស្ត្រ​បង្រៀន​រួមទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​និង​ភាសាបរទេស​ដើម្បី​យកចំណេះ​ដឹង​ថ្មីៗ​គរុ​កោស ល្យ​ថ្មីៗ​មក​បង្ហាត់បង្រៀន​ដល់​សិស្សនិស្សិត​ឱ្យមានចំណេះដឹង​ទូលំទូលាយនិង​អភិវឌ្ឍ​ខ្លួន​ទៅជា​ពលរដ្ឋ​សកលនិង​ជា​អ្នក​បន្តវេន​សម្រាប់​ថ្ងៃ​អនាគត ។​

​ទី​៩.​ក្មួយៗ​សិស្សានុសិស្ស និស្សិត យុវជន យុវនារី​ទាំងអស់​សូម​បន្ត​ខិតខំ​រៀនសូត្រ​និង​ស្រាវជ្រាវ​ឱ្យបាន​ខ្ជាប់ខ្ជួននិង​ចូលរួម​ឱ្យបាន​សស្រាក់សស្រាំ​ក្នុង “​អំពើ​ល្អ​” ដើម្បី​ការ រីកចម្រើន​នៅក្នុង​គ្រួសារ​ក្នុងសង្គម​និង​ប្រទេសជាតិ​យើង​ទាំងមូល ​។​ ជាមួយគ្នានេះដែរ​សូម​ក្មួយៗ​ចងចាំ​ជានិច្ច​ថាបើ​យើង​ស្រឡាញ់​ខ្លួន​ស្រឡាញ់​ឳ​ពុក​ម្តាយ​និង​សង្គមជាតិ​យើង​គឺ​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​ទី​១០.​មាតាបិតា​អ្នកអាណាព្យាបាល​គ្រប់រូប​សូម​នាំ​កូន​នាំ​ចៅ​មក​ចុះឈ្មោះ​ចូលរៀន​និង​បន្ត​ផ្តល់​គាំទ្រ​ការលើកទឹកចិត្ត​និង​ការបង្រៀន​បន្ថែម​ដល់​កូន​ដល់​ចៅ​តាម​គ្រប់​រូបភាព ។

​ទី​១១.​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី សហគមន៍ និង​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​យកចិត្តទុកដាក់ និង​ចូលរួម​គាំទ្រ​ឱ្យបាន​ខ្លាំងក្លា​ថែមទៀត​ក្នុងការ​អភិវឌ្ឍ​សាលារៀនដូចជា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​និង​ការគាំ ទ្រ​ផ្សេងទៀត​តាម​គ្រប់​លទ្ធភាពជាពិសេស​ការចូលរួម​សហការ​របស់​ក្រសួងសុខាភិបាល​ក្នុងការ​ធានា​នូវ​សុវត្ថិភាព សុខភាព ការអប់រំ​អំពី​អនាម័យនិង​ការបង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ឱ្យបាន​ម៉ឺងម៉ាត់ធ្វើយ៉ាងណា​ទប់ស្កាត់​កុំឱ្យ​មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​គ្រឹះស្ថានសិក្សា​។

​ទី​១២.​គ្រប់​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​របស់​រដ្ឋ​និង​ឯកជន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃទៀតសូម​បន្ត​ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី​យុទ្ធនាការ​នៃ​ការប្រមូល​កុមារ​ចូលរៀននិង​សារៈសំខាន់​នៃ​ការអប់រំជាពិសេស​ការផលិត​ក​ម្ម​វិធី​អប់ រំ​និង​វីដេអូ​បង្រៀន​ដើម្បីឱ្យ​សេវា​អប់រំ​កាន់តែ​បាន​ឈានទៅដល់​គ្រប់​ទីកន្លែងគ្រប់ពេលវេលា​ស្របទៅនឹង​ទស្សនា ទាន​នៃ​ការអប់រំ​ពេញ​មួយជីវិត ។

​ថ្ងៃទី​១១ ខែមករា ឆ្នាំ ២០២១ គឺជា​ថ្ងៃ​បើក​ទំព័រ​ថ្មី​នៃ​ការចាប់ផ្តើម​ជីវិត​សិក្សា​ដំបូង​របស់​ក្មួយៗ​ដែល​ទើបនឹង​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន​និង​ជា​ថ្ងៃ​ត្រឡប់​មកកាន់​សាលា រៀន​វិញ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​របស់​ក្មួយៗ​ជា​សិស្សានុសិស្ស និស្សិត​និង​ជា​កុលបុត្រ កុលធីតា​ជាទី​ស្រឡាញ់​របស់​យើង​គ្រប់ៗ​គ្នាបន្ទាប់ពី​បាន​ឆ្លងកាត់​និង​ទទួល​នូវ​បទពិសោធន៍ នៃ​ការអប់រំ​ក្នុងសម័យ​កូ​វីដ​-១៩ ក្នុង​ឆ្នាំ​សិក្សា ២០១៩-២០២០ កន្លងមកនេះ​ទោះបី​ក្នុង​រូបភាព​ខុសៗ​គ្នា​យ៉ាងណាក៏ ដោយ ។

​គួររំលឹកថា​៖​ចាប់តាំងពី​ខែមីនា​ឆ្នាំ​២០២០ មកទល់ពេលនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​ដ៏​មាន​ប្រសិទ្ធ​ភាពឆ្លើយតប​នឹង​ការបង្ការ​និង​ការទប់ស្កាត់​ការរីក រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ដោយ​ផ្តោតលើ​៖១.​ការអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​សម្រាប់​បុគ្គលិក​អប់រំ​និង​សិស្សានុសិស្ស​។​២.​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​អនា ម័យ​បង្គន់ អនាម័យ​និង​ទឹកស្អាត​នៅតាម​សាលារៀន​។​៣.​ការរៀបចំ​ប្រព័ន្ធ​អប់រំ​អេឡិចត្រូនិក​និង​ការផ្តល់សេវា​រៀនសូត្រ​ពី​ចម្ងាយ​និង​៤.​ការអនុញ្ញាតឱ្យ​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​ជា​បី​ដំណាក់កាល ។វិធានការ​ទាំងអស់នេះ​បាន​ធានា​ឱ្យ​សិស្សានុសិស្ស​និស្សិត​នៅ​គ្រប់​ភូមិ​សិក្សា​នៅតែ​បន្ត​ទទួលបាន​សេវា​អប់រំ​តាម​រូបភាព​“​ការអប់រំ​តាមបែប​ចម្រុះ​”មានន័យថា​សិស្ស​រៀន​នៅក្នុង​ថ្នាក់​ផង រៀន​ពី​ចម្ងាយ​ផង​និងធ្វើ​ស្វ័យ​សិក្សា​ផងជាពិសេស​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ខិតខំ​ជំរុញ​ការអប់រំ​តាមបែប​ឌីជីថល​ឬ​ការសិក្សាពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិច ត្រូនិក​និង​ការអប់រំ​ពី​ចម្ងាយ​តាមបែប​ប្រពៃណី​ដោយ​ប្រើប្រាស់​សន្លឹក​កិច្ចការ​និង​មេរៀន​សង្ខេប​ដោយបាន​សហការ​ជា មួយ​ក្រសួង​ពាក់ព័ន្ធ​និង​ដៃគូ​អភិវឌ្ឍ​ដូចជា​ការរៀបចំ​ផលិត​និង​ផ្សព្វផ្សាយ​វីដេអូ​បង្រៀន​ការបង្កើត​ប្រព័ន្ធ​ទូរទ   ស្សន៍​តេ​ជោ​ធី​វី​“​ទ​ទក​២”​និង​ការផ្សព្វផ្សាយ​វីដេអូ​បង្រៀន​តាម​បណ្តាញ​ផ្សព្វផ្សាយ​ផ្លូវការ​ដទៃទៀត​។

​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក៏បាន​អនុវត្ត​វិធានការ​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​ជា​បណ្តោះអាសន្ន​នៅ​កន្លែង​ណា​ដែលមាន​ហានិភ័យ​នៃ​ការឆ្លង​កូ​វីដ១៩និងអនុញ្ញាតឱ្យបើកឡើងវិញ​ជា​ដំណាក់កាលៗ​ដែល​ប្រការនេះ​អាច​ធានាបា ន​ទាំង​សុវត្ថិភាព​សុខភាព​របស់លោក​គ្រូ អ្នកគ្រូ សិស្សានុសិស្សនិង​ធានាបាន​នូវ​ការរៀនសូត្រ​របស់ ​សិ​ស្សា​នុ សិស្ស និស្សិត រហូតដល់​ឆ្នាំ​សិក្សា​២០១៩-២០២០ត្រូវបាន​ប្រកាស​បិទ​បញ្ចប់​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២០ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular