ដោយៈតារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងសារលិខិតបើកបវេសនាការឆ្នាំសិក្សាថ្មី ២០២០-២០២១ បានគ្រឹះ ស្ថានសិក្សាត្រូវបន្តកសាងបរិស្ថានសាលារៀនស្អាតសាលា រៀនបៃតង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែងលាងដៃនិងសួនធម្មជាតិ ។
នៅក្នុងសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ ដែល និងធ្វើឡើងនៅថ្ងៃច័ន្ទទី១១ ខែ មករា២០២១។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួនទាំងខាងផ្នែកហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្តទាំងសេវាបង្រៀននិងរៀនដើម្បីឱ្យសាលារៀនរបស់យើងក្លាយ ទៅជាសាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ជាសាលារៀនជំនាន់ថ្មីនិង ជាសាលារៀនដែលមានប្រសិទ្ធភាព។
នេះជារូបភាពសលាបឋមសិក្សាស្វាយជ្រំ ស្ថិតក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលក្រសួងអប់រំបានចាត់ទុកថា ជាសាលារៀនដែលមានបរិស្ថានស្អាត បៃតង និង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែងលាងដៃនិងសួនធម្មជាតិ ៕
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា៖គ្រឹះស្ថានសិក្សាត្រូវបន្តកសាងបរិស្ថានសាលារៀនស្អាតសាលា រៀនបៃតង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែងលាងនិងសួនធម្មជាតិ។ល។ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំនិងបណ្តុះគំនិតស្អាតស្អំ ឥរិយាបថល្អនិងគ្មាន ការញាំញីផ្លូវចិត្ត ផ្លូវកាយ។ជាមួយគ្នានេះគ្រឹះស្ថានសិក្សាត្រូវត្រៀម លក្ខណៈតាមគ្រប់រូបភាពដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលាករណីមានប្រធានស័ក្ដិកើតឡើងដូចជាអាកាសធាតុក្តៅហួតហែង ទឹកជំនន់ខ្យល់កន្ត្រាក់ និងការរាតត្បាតនៃជំងឺនានា ។
គួររំលឹកថាក្រសួងអប់រំ យុវជន និង កីឡា នឹងរៀបចំកម្មវិធីប្រឡងប្រណាំងសាលារៀនស្អាតតាមរយរូបភាពដែលនឹងប្រព្រឹត្តទៅជារៀងរាល់ខែដោយបានផ្តល់ឱកាសដល់ គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ទូទាំងប្រទេសចាប់ពីកម្រិតមត្តេយ្យសិក្សាដល់ថ្នាក់ទី១២ ចួលរួមប្រកួតប្រជែងបង្ហាញស្នាដៃ ។ នេះបើយោងតាមក្រសួងអប់រំ យុវជន និងកីឡា។
បើតាមក្រសួងអប់រំការផ្តួចផ្តើមបង្កើតកម្មវិធីនេះឡើងក្នុងគោលដៅលើកទឹកចិត្តគ្រឹះស្ថានសិក្សាទាំងអស់ឱ្យយកចិត្តទុកដាក់រៀបចំបរិស្ថានសាលាឱ្យបានស្អាតមានអនាម័យមានខ្យល់អាកាសល្អបរិសុទ្ធអំណោយផលដល់ការសិ ក្សារបស់សិស្សានុសិស្សដែលជាចំណែកមួយក្នុងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ចំពោះជ័យលាភីនឹងប្រកាស ជារៀងរាល់ខែដោយសាលាដែលមានបរិស្ថានសាលារៀនស្អាតជាងគេគោរពតាមលក្ខខណ្ឌដែលបានកំណត់នឹងទទួលបានលិខិតបញ្ជាក់ជ័យលាភីពីក្រសួងអប់រំ យុវជននិង កីឡា។
ជាមួយគ្នានេះដែរក្រសួងអប់រំក៏បានអំពាវនាវឱ្យគ្រឹះស្ថានសិក្សាសាធារណៈនានា ទូទាំងប្រទេសត្រៀមខ្លួនក្នុងការចូលរួមកម្មវិធីប្រកួតប្រជែងខាងលើដោយព័ត៌មានលម្អិត និង លក្ខខណ្ឌនៃកម្មវិធីប្រកួតនឹងជម្រាបជូនពេលក្រោយ៕