ប្រែសម្រួលៈវាសនា/ម៉ានីល៖អ្នកកាន់សាសនាកាតូលិកជាង៤០០.០០០នាក់នៅក្នុងរដ្ឋធានីរបស់ហ្វីលីពីនកាលពីថ្ងៃសៅរ៍ បានចេញមកអបអរបុណ្យមួយសំរាប់ជាការឧទ្ទិសដល់រូបសំណាកព្រះយេស៊ូគ្រិស្តធ្វើពីឈើចំណាស់មួយសតវត្សរ៍មួយ ទោះជាអ្នកជំនាញការសុខភាពព្រមានថាវាអាចប្រែក្លាយជាព្រឹត្តិការណ៍ចម្លងវីរុសកូរ៉ូណាដ៏ធំក្តី។
អាជ្ញាធរបានលុបចោលពិធីដង្ហែរូបសំណាកBlack Nazareneប្រចាំឆ្នាំ ដែលជាព្រឹត្តិការណ៍សាសនាធំបំផុតរបស់ប្រទេស និងដែលទាក់ទាញគ្រិស្តសាសនិករាប់លាននាក់។ជំនួសអោយការលុបចោលពីធីចំណាស់ជាង២០០ឆ្នាំនេះ ពួកមេដឹកនាំព្រះវិហារបានរៀបចំពិធីនៅព្រះវិហារមួយក្នុងក្រុងម៉ានីល ដែលផ្ទុករូបសំណាកដែលត្រូវគេជឿថាមានឬទ្ធអំណាច។ពួកបានបន្តផ្ទាល់ព្រឹត្តិការណ៍នេះនិងស្នើសុំអោយអ្នកគោរពបូជ្ញាកុំមកចូលរួម។
អ្នកគោរពបូជ្ញាជាច្រើនបាននៅផ្ទះនិងចូលរួមពិធីតាមបណ្តាញសង្គម តែអ្នកគោរពបូជ្ញាជាច្រើនទៀតនៅតែមកចូលរួមផ្ទាល់ ។បើតាមប៉ូលិស មនុស្សប្រមាណ ៤សែននាក់បានចេញចូលព្រះវិហារនៅត្រឹមរសៀលថ្ងៃសៅរ៍។
ហ្វីលីពីន ដែលមានអ្នកស្លាប់ដោយកូវីដ១៩និងឆ្លងវីរុសកូរ៉ូណាខ្ពស់បំផុតលំដាប់ទី២ក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូនេស៊ី បានរាយការណ៍ថាបានរកឃើញអ្នកឆ្លង១.៩៥២នាក់ទៀតកាលពីថ្ងៃសៅរ៍៕
ប៉ូលិសថាមនុស្សប្រមាណ៤០០.០០០នាក់បានទៅព្រះវិហារគ្រិស្តមួយនៅក្នុងក្រុងម៉ានីលដើម្បីគោរពរូបសំណាកព្រះយេស៊ូគ្រិស្រធ្វើពីឈើមួយ