Home ព័ត៌មានអន្តរជាតិ បាក់​ដី​សម្លា...

បាក់​ដី​សម្លាប់​មនុស្ស​១១​នាក់​នៅ​ឥណ្ឌូនេស៊ី​

ប្រែ​សម្រួលៈ​វាសនា​/​ហ្សា​ការតា​៖​ការបា​ក់ដី​បង្កឡើង​ដោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅ​ឥណ្ឌូនេស៊ី​ខាងលិច​បាន​សម្លាប់​មនុស្ស​១១​នាក់ និង​បណ្តាលអោយ​របួស​មនុស្ស​១៨​នាក់​ទៀត នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​​គណៈកម្មាធិការ​ជាតិ​ឥណ្ឌូនេស៊ី​សំរាប់​គ្រប់គ្រង​គ្រោះមហន្តរាយ​កាលពី​ថ្ងៃអាទិត្យ​។​

​បំណាក់​ដី​នៅ ភូមិ ស៊ី​ហាន​ជួង​នៅ ខេត្ត​ចា​វ៉ា​ខាងលិច បាន​កើត​ឡើង​នៅ​ប្រមាណ​ម៉ោង​៤​ល្ងាច និង​៧​កន្លះ​យប់​ថ្ងៃ​សៅរ៍​។​

​ចំនួន​ស្លាប់​ដោយ​បំណាក់​ដី​នេះ​គ្រាន់តែ​ជា​ការវាយតម្លៃ​ជំហាន​ដំបូង​នៅ​ព្រឹក​ថ្ងៃអាទិត្យ ។​ការ​ធ្លាក់ភ្លៀង​និង​ផ្គរ​រន្ទះ​ដែល​គេ​ព្យាករណ៍​ថា​នឹង​ធ្លាក់​នៅ​ថ្ងៃអាទិត្យ​នេះ​នឹង​រារាំង​ការងារ​ជួយ​សង្គ្រោះ​និង​ស្វែង​​រក​ជនរងគ្រោះ​។​

​ប្រធានាធិបតី ចូកូ វី​ដូ​ដូ​កាលពី​ខែ​តុលា​បាន​ព្រមាន​ថា ការ​ធ្លាក់ភ្លៀង​ខ្លាំង​បង្កឡើង​ដោយ​ប្រព័ន្ធ​អាកាសធាតុ​ឡា នី​ណា អាច​នាំ​មក​ទឹកជំនន់​និង​ការបា​ក់ដី ដែល​នឹង​ប៉ះពាល់​ដល់​ទិន្នផល​កសិកម្ម​ជាតិ​៕

​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​កន្លែង​បាក់​ដី​ក្នុងភូមិ ស៊ី​ហាន​ជួង កាលពីដើម​ថ្ងៃអាទិត្យ ក្រោយ​មាន​បំណាក់​ដី​២​កន្លែង​កាលពី​ថ្ងៃ​សៅរ៍​ដោយសារ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular