Home ព័ត៌មានសំខាន់ៗ “យុទ្ធនាការនា...

“យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ »ចែករំលែកចំណេះដឹង បណ្តុះគំនិតដល់ក្មេងស្រីឱ្យមានក្តីសុបិន្តក្លាយជា អ្នកដឹកនាំជាស្រ្តី

ដោយ:សុផល/ក្រចេះ:ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយស្ត្រីនៅព្រឹកថ្ងៃនេះបានរៀបចំធ្វើយុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ #Girl2Leader” នៅសាកលវិទ្យាល័យខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាអគ្គរាជទូតអ្នកដឹកនាំនយោបាយជាស្ត្រី (Women Political Leader) និងជាអនុប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី។

យុទ្ធនាការនេះជាការចែករំលែកចំណេះដឹងដើម្បីផ្តល់ព័ត៌មានឲ្យបានទូលំទូលាយដល់ក្មេងស្រីសំដៅបណ្តុះគំនិតឲ្យពួកគេមានក្តីសុបិន្ត នឹងយកគម្រូតាមអ្នកនយកបាយជាស្ត្រី អ្នកដឹកនាំជាស្រ្តីឬជាអ្នកសម្រេចចិត្តមកពីស្ថាប័នផ្សេងៗ។

យុទ្ធនាការនេះ មានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនដើម្បីធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ល្អៗដល់សិស្ស និស្សិត នៅក្នុងខេត្តក្រចេះ។សមាជិកសភាស្ត្រីនិងតំណាងស្ថាប័នពាក់មួយចំនួនបានលើកពីប្រធានបទផ្សេងៗគ្នាចែករំលែកពីបទពិសោធន៍ការងារផ្ទាល់ខ្លួនកន្លងមករហូតបានក្លាយជាសមាជិការដ្ឋសភា ព្រឹទ្ធសភា និងក្លាយជាអ្នកធ្វើសេចក្តីសម្រេចនៅក្នុងស្ថាប័ន អង្គភាពរបស់ខ្លួននិងបញ្ហាប្រឈមក្នុងភាពជាអ្នកដឹកនាំនិងអំពីតួនាទីរបស់សមាជិកសភានិងការចូលរួមរបស់ស្ត្រីក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ និងបទពិសោធន៍លើការងារតស៊ូក្នុងការងារដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី។

យុទ្ធនាការនេះ មានការចូលរួមពីសមាជិកាព្រឹទ្ធសភារដ្ឋសភា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំសាកលវិទ្យាល័យខេត្តក្រចេះ តំណាងវិទ្យាស្ថានសភាកម្ពុជា មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា អង្គភាពពាក់ព័ន្ធមួយចំនួនជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត នៅក្នុងខេត្តក្រចេះប្រមាណជាង២៥០នាក់។

សូមជម្រាបថា កម្មវិធីយុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី សហការរៀបចំដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភា វិទ្យាស្ថានសភាកម្ពុជា និងលេខាធិការដ្ឋានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី....៕សនរ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular