លោក ស សុខា និង​ភរិយា​ទស្សនកិច្ច​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​

ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញ​៖ លោក ស សុខា ជាមួយ​ភរិយា បាន​ដឹកនាំ​ក្រុមការងារ និង​ក្រុម កីឡាករ​ក្លិប​បាល់ទាត់​វិសាខា បំពេញ​ទស្សនកិច្ច ដើម្បី​សិក្សា​ឈ្វេងយល់​អំពី​ការគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធ​នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា នៃ​ក្រសួងមហាផ្ទៃ ដែល​ស្ថិតនៅក្នុង ស្រុក​កៀនស្វាយ ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​។​

​ក្នុងឱកាស​នោះ ក៏មាន​ការប្រកួត​កីឡាបាល់ទាត់​មិត្តភាព រវាង​ក្រុម​កីឡាករ​បាល់ទាត់ បណ្ឌិត្យសភា​នគរបាល​កម្ពុជា ជាមួយ​ក្រុម​កីឡាករ​ក្លិប​វិសាខា ប្រកបដោយ​បរិយាកាស សប្បាយរីករាយ នាទី​លាន​បាល់ទាត់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា ផងដែរ​។​

​បន្ទាប់ពី​បញ្ចប់​ការប្រកួត​កីឡាបាល់ទាត់​មិត្តភាព ក្រុមការងារ និង​ក្រុម​កីឡាករ​ក្លិប​វិសាខា រួមជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា បានទទួល​ទាន​អាហារ សាមគ្គី​ថ្ងៃត្រង់ យ៉ាង​ឈ្ងុយឆ្ងាញ់ ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ និង​ស្និទ្ធស្នាល ក្រៃលែង ។​

​លោក ស សុខា ថ្លែងថា តាងនាម​ឲ្យ​ក្រុមការងារ និង​ក្រុម​កីឡាករ​ក្លិប​វិសាខា សូម​ថ្លែង អំណរគុណ​ចំពោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី​ប្រធាន​បណ្ឌិត្យសភា នគរបាល​កម្ពុជា ក៏ដូចជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​បណ្ឌិត្យសភា​នគរបាល​ឫ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular