ដោយ:ប.ជ័យ / បន្ទាយមានជ័យ: គណៈគ្រប់គ្រង បុគ្គលិកសិក្សានិងក្រុមការងារបាន សម្រេចដាំនិងស្រោចទឹកបណ្តុះអោយចាប់ឬសកូនធ្នង់ដែលជាអំណោយប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យជូនវិទ្យាល័យ ហ៊ុនសែនខ្លាកូន ស្ថិតនៅវិថី៧មករា ភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសករីសោភ័ណ ។
ប្រភពព័ត៌មានបានប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី១០ខែមករាថាបន្ទាប់ពីទទួលអំណោយពី លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ និងលោកស្រីថៃ សុភី ព្រមទាំងបុត្រាបុត្រី ដែលបានជួយឧបត្ថម្ភដេីមធ្នង់ចំនួន១០៣ដើម ដើម្បីដាំក្នុងវិទ្យាល័យរួចមក អ្នកទទួលខុសត្រូវសម្រេចដាំនិងស្រោចទឺកបណ្តុះអោយ ចាប់ឬសអោយចាប់ឬសនៅរដូវប្រាំងនេះ។
ពោលគឺបណ្តុះនិងថែទាំឲ្យវារស់និងលូតលាស់ពីនេះទៅដល់រដូវវស្សាទើបឈប់ស្រោចទឹក ។
សូមរំលឹកថា ក្នុងបរុវេណវិទ្យាល័យហ៊ុន ដែនខ្លាកូនដែលមានផ្ទៃដីប្រមាណ៧ហិចតា នៅខាងជើងប្រជុំជនក្រុងនេះ ត្រូវបានដាំដើមឈើនិងរុក្ខជាតិចម្រុះទាំងប្រភេទលម្អម្លប់ លម្អផ្កា ឈើប្រណីត និងដំណាំនានារាប់សិបមុខ ក្នុងចំនួនរាប់ពាន់ដើម។ ហើយកាលពី ចុងឆ្នាំ២០២១កន្លងមក វិទ្យាល័យនេះក៏ទទួលបានប័ណ្ណសរសើរស្តីពីបរិស្ថានគំរូពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងពីពាក់កណ្តាលឆ្នាំ២០២០ លោកបណ្ឌិតហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអបើរំ យុវជននិងកីឡាក៏បានផ្តល់ប័ណ្ណសរសើរស្តីពីស្នាដៃ ក្នុងការគ្រប់គ្រងនិងទំនាក់ទំនងសហគមន៍បានល្អជាដើម ៕/PC