Home ព័ត៌មានសំខាន់ៗ សំណល់​ផ្សេងៗ​...

សំណល់​ផ្សេងៗ​ជាង​៥០០​តោន​បាន​ប្រមូល​ចេញពី​លើ​ឆ្នេរ​ក្នុង​ក្រុងព្រះសីហនុ​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ អភិបាលខេត្ត​ព្រះសីហនុ ជួប​សំណេះសំណាល និង លើកទឹកចិត្ត ក្រុមការងារ​ចំនួន​១១១​នាក់​ដែល​បាន​ចូលរួម​ប្រមូល​សំណល់​ផ្សេងៗ នៅលើ​ឆ្នេរ សាធារណៈ​សរុប​បាន​ចំនួន​ជាង​៥០០​តោន នៅក្នុង​រយៈពេល​៥​ថ្ងៃ​កន្លងទៅនេះ ដើម្បី​ធ្វើឱ្យ​ឆ្នេរ​កាន់តែ​ស្អាត ត្រៀម​ទទួលភ្ញៀវ​មកលេង​ក្នុងឱកាស​បុណ្យចូលឆ្នាំ ចិន​ខាងមុខនេះ​។​

​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១០​ខែមករា​ឆ្នាំ ២០២០ បាន​ជួប សំណេះសំណាល​ដើម្បី​ថ្លែងអំណរគុណ និង​ផ្តល់​ការលើក​ចិត្ត ដល់​ក្រុមការងារ ក្រុងព្រះសីហនុ មន្ទីរ​ទេសចរណ៍ បរិស្ថាន និង​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ប្រមូល គល់ឈើ​កំទេច​ថ្ម និង​សំណល់​ផ្សេងៗ​ដែល​មាននៅ​រាយប៉ាយ តាម​បណ្ដោយ​ឆ្នេរសមុទ្រ ក្នុង​ក្រុងព្រះសីហនុ​។​

​លោក​គួច ចំរើន​និយាយថា ក្នុង​រយ​:​ពេល ៥​ថ្ងៃ​កន្លងទៅនេះ ក្រុមការងារ​ធ្វើការ​ប្រមូល គល់ឈើ​កំទេច​ថ្ម តាម​បណ្ដោយ​ឆ្នេរ សរុប​បាន​ជាង ៥០០​តោន ធ្វើឱ្យ​ឆ្នេរ​កាន់តែ​ល្អ ស្អាត​ថែមទៀត ត្រៀម​ទទួលភ្ញៀវ មកលេង​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខ​។ ក្រុមការងារ​ដែល​បាន​ចូលរួម​សម្អាត​ឆ្នេរ​មាន​ចំនួន ១១១ នាក់​។​

​សកម្មភាព​ប្រមូល​សំណល់​ផ្សេងៗ​នៅលើ​ឆ្នេរ​ថ្មី ជាប់​ពយ​ជំទាវ​ម៉ៅ​បាន​ធ្វើឡើង បន្ទាប់ពី មាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​បានមក​លេង​កម្សាន្ត នៅតាម​ឆ្នេរ​ក្នុង ខេត្ត​ព្រះសីហនុ​កាល ពី​ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល និង​បុណ្យ​៧​មករា​កន្លងទៅនេះ​។​

​រំលឹក​ឱ្យដឹងថា​ឆ្នេរ​សាធារណៈ​នៅក្នុង​ក្រុងព្រះសីហនុ​ដែល​បានធ្វើ​ការរៀបចំ​និង​កែលម្អ ជា​បន្តបន្ទាប់​មាន​ចំនួន​ជាង​៩​គីឡូម៉ែត្រ និង​បើ​គិត​ទាំង​ពយ​ផង​មាន​ប្រវែង​ដល់​ជាង​១៥​គីឡូ ម៉ែត្រ សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ចូល​លេង​ដោយ​សេរី​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular