ដោយ:ប.ជ័យ/កំពង់ធំ៖ កុមារពីរនាក់លង់ទឹកស្លាប់ កាលពីម៉ោង ជាង៥ល្ងាច ថ្ងៃទី៩ ខែមករា ឆនៅភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងឬស្សីបានឲ្យដឹងថាកុមាររងគ្រោះឈ្មោះ នីម វណ្ណះ ភេទប្រុស អាយុ៨ឆ្នាំ និងឈ្មោះ ឆាវី ឆវ័ន្ត ភេទប្រុស អាយុ៧ឆ្នាំ ។
ឈ្មោះ មុត សមុត្រ ត្រូវជាម្តាយនៅភូមិ ឃុំកើតហេតខាងលើបានប្រាប់សមត្ថកិច្ចថា រាល់ថ្ងៃកូនគាត់ឈ្មោះ នីម វណ្ណៈ តែទៅធ្វើការជាមួយខ្លួន ។ នៅ ថ្ងៃទី០៩ ខែមករា ខ្លួន យកកូនទៅជាមួយ ដូចសព្វមួយដង ។ តែម៉ោងជាង០៨ព្រឹកឈ្មោះ ឆាវី ឆវ័ន្ត បានមក បបួលកូនខ្លួនថាទៅលេងផ្ទះអ៊ុ ឈ្មោះ មុត ខេត វាក៏ទៅជាមួយគ្នា ។ តែដល់ល្ងាចរក ពុំឃើញកូន រហូតដល់ម៉ោង ប្រហែលជាង៥ល្ងាច ទើបដឹងថាកូនទាំង២នាក់លង់ទឹកស្រះ ស្លាប់ ៕/PC