ដោយៈសរិទ្ធ/កណ្ដាលៈ អ្នកទោសចំនួន៥នាក់ ដែលជាប់ឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល បានលួចរត់ចេញពីគុកកាលពីម៉ោង១០យប់ថ្ងៃទី៩ខែមករាត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់មកវិញ។ រហូតមកដល់រសៀលថ្ងៃទី១០ខែមករានេះសមត្ថកិច្ចមិនទាន់ចាប់អ្នកទោស៤នាក់ ដែលកំពុងរត់គេចខ្លួននោះបាននៅឡើយទេ។
សមត្ថកិច្ចបញ្ជាក់ថាអ្នកទោសទាំង៥នាក់នេះ មានឈ្មោះសេង សួនហួង បទល្មើសជួញដូរ គ្រឿងញៀនឈ្មោះណាង សៀកឡេង បទល្មើសជួញដូរគ្រឿងញៀនឈ្មោះរុន ពៅ បទល្មើសលួចឈ្មោះ ដោ មោសា បទល្មើសជួញដូរគ្រឿងញៀននិងលួចមានស្ថានទម្ងន់ ទោស និងឈ្មោះឆុំ ស៊ីមី បទល្មើសរក្សាទុកគ្រឿងញៀន។
ជុំវិញករណីនេះ លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល ពុំអាចទំនាក់ទំនង បានឡើយ៕/PC