Home ព័ត៌មានជាតិ សន្តិសុខ ពលរដ្ឋ​ខ្មែរ​...

ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវបាន​ថៃ​បញ្ជូនមក​ស្រុក​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​

ដោយ​:​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​: ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវបាន​ថៃ​បញ្ជូនមក​ស្រុក​វិញ​បន្ទាប់ពី ដោះលែង​ពី​ពន្ធនាគារ​ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​។​ពិធី​ប្រគល់​និង​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​ខាងលើ បានធ្វើ​ឡើង​នៅ​ពី​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​១០ ខែមករា ស្ថិតនៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បាន​និយាយថា អាជ្ញាធរ​ថៃ​បាន​បញ្ជូន ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ ជី ប៉ុន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ព្រៃ ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​ជន​ឈ្មោះ ជី ប៉ុន ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៨​កន្លងទៅនេះ ពីបទ​ឆ្លងដែន​កាប់​ឈើ​ក្រញូង ដោយ​ចូល​តាម​ច្រក​ក្បាល​ទន្សោង ហើយ​យកទៅដាក់ ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ រហូតដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​នេះ ទើប​ដោះលែង​ហើយ​បញ្ជូន​មកកាន់​ស្រុកកំណើត​វិញ​។​

​ក្រោយពី​ទទួល​រួចមក ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅ​ច្រក​អន្តរជាតិ​ជាំ​បាញ់​អាកុល​និង​វាស់ កំដៅ​ហើយ​ក៏បាន​បញ្ជូន​បន្តទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលាបឋមសិក្សា​ស្រុក​អន្លង់វែង​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular