ដោយៈ សរិទ្ធ / បន្ទាយមានជ័យៈ ឪពុក រងរបួសធ្ងន់ ចំណែកកូនប្រុស អាយុ១១ឆ្នាំ បានស្លាប់ នៅកន្លែង ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោងជិត ៧ យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
នគរបាលមូលដ្ឋាន បានឲ្យដឹងថាៈ ជនរងគ្រោះ ជាឪពុកឈ្មោះ គង់ តុលា អាយុ៣៣ឆ្នាំ និងកូនប្រុស ឈ្មោះ ផាន សំរេច អាយុ១១ឆ្នាំ ។ ទាំង២នាក់ រស់នៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពដដែល បានបញ្ជាក់ថាៈ នៅមុនពេលកើតហេតុ ជនរងគ្រោះ ទាំង ២នាក់ បានជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅ ពីខាងលិច ទៅខាងកើត ។ ពេលមកដល់ចំណុចកើតហេតុ មានរថយន្ត ១គ្រឿង មិនស្គាល់ម៉ាក ធ្វើដំណើរស្របទិសគ្នា បានបុកពីក្រោយ ពេញទំហឹង បណ្តាលឲ្យកូនប្រុស អាយុ១១ឆ្នាំ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកឪពុក រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត ។ ចំណែករថយន្ត ក្រោយពីបង្កហេតុ បានបើករត់គេចខ្លួន បាត់ស្រមោល ៕/V
ឪពុក របួសធ្ងន់ និងកូនប្រុស ស្លាប់ ដោយសាររថយន្ត បុកម៉ូតូពីក្រោយ
ឪពុក របួសធ្ងន់ និងកូនប្រុស ស្លាប់ ដោយសាររថយន្ត បុកម៉ូតូពីក្រោយ
ឪពុក របួសធ្ងន់ និងកូនប្រុស ស្លាប់ ដោយសាររថយន្ត បុកម៉ូតូពីក្រោយ