ធនាគារ ស្ថាបនា ប្រកាសដំណើរការក្នុងការទូទាត់ថ្លៃសេវាជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

រាជធានីភ្នំពេញ, ថ្ងៃច័ន្ទ ទី១១ ខែមករា ឆ្នាំ២០២១ –​ ធនាគារ ស្ថាបនា បានប្រកាសជាផ្លូវការក្នុងការដាក់ដំណើរការ ការទូទាត់ថ្លៃសេវាជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅលើគ្រប់សេវាសាធារណៈទាំង២៩របស់ក្រសួង តាមរយៈ Sathapana Mobile និង​តាមបញ្ជរសាខារបស់ធនាគារ។

អតិថិជន ធនាគារ ស្ថាបនា នឹងទទួលបានភាពងាយស្រួល ឆាប់រហ័សជាងមុន និងឥតគិតថ្លៃសេវា ក្នុងការទូទាត់ប្រាក់ជាមួយសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ដោយគ្រាន់តែត្រូវភ្ជាប់ជាមួយលេខយោងនៅក្នុងព័ត៌មានបង់ប្រាក់ រួចធ្វើការទូទាត់ប្រាក់ ដែលសេវាកម្មទាំងនោះរួមមាន៖

  • ការផ្តល់បណ្ណ/សៀវភៅការងារកម្មករនិយោជិតខ្មែរ (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • ការផ្តល់ទុតិយតាបណ្ណ/សៀវភៅការងារកម្មករនិយោជិតខ្មែរ (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • បច្ចុប្បន្នភាពទិដ្ឋាការ “ចូល” លើសៀវភៅការងារកម្មករនិយោជិតខ្មែរ (ប្តូរសហគ្រាសគ្រឹះស្ថានគ្រឹះស្ថាន ឬមុខងារ/តួនាទី) (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • បច្ចុប្បន្នភាពទិដ្ឋាការ “ចេញ” លើសៀវភៅការងារកម្មករនិយោជិតខ្មែរ (ប្តូរសហគ្រាសគ្រឹះស្ថាន) (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • ការចុះបញ្ជិកាលើសេចក្តីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិក “ចូល” (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • ការចុះបញ្ជិកាលើសេចក្តីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិក “ចេញ” (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • ការបញ្ជាក់វិញ្ញាបនបត្រពិនិត្យកាយសម្បទាកម្មករនិយោជិតខ្មែរ
  • ការចុះបញ្ជិកាសៀវភៅបញ្ជីចុះនាមក្មេងអាយុចាប់ពី ១២ឆ្នាំ ដល់ ១៥ឆ្នាំ (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • ការចុះបញ្ជិកាសៀវភៅបញ្ជីចុះនាមក្មេងអាយុចាប់ពី ១៥ឆ្នាំ ដល់ ១៨ឆ្នាំ (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេងអាយុចាប់ពី ១២ឆ្នាំ ដល់ ១៥ឆ្នាំ (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេងអាយុចាប់ពី ១៥ឆ្នាំ ដល់ ១៨ឆ្នាំ (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • ការចុះបញ្ជិកាសេចក្តីជូនដំណឹងបើកសហគ្រាស
  • ការចុះបញ្ជិកាសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • ការចុះបញ្ជិកាសៀវភៅបើកប្រាក់/ផ្តល់លិខិតអនុញ្ញាតបើកប្រាក់តាមប្រព័ន្ធកុំព្យូទ័រ (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • ការចុះទិដ្ឋាការបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • ការផ្តល់លិខិតអនុញ្ញាតព្យួរកិច្ចសន្យាការងារ (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • ការផ្តល់លិខិតអនុញ្ញាតឱ្យសហគ្រាស គ្រឹះស្ថានធ្វើការបន្ថែមម៉ោង (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • ការផ្តល់លិខិតអនុញ្ញាតឱ្យសហគ្រាស គ្រឹះស្ថានធ្វើការនៅថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍/ថ្ងៃបុណ្យដែលមានប្រាក់ឈ្នួល (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • ការចេញលិខិតទទួលស្គាល់ការបោះឆ្នោតជ្រើរើសប្រតិភូបុគ្គលិក (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • សំណុំបែបបទហ្វឹកហ្វឺនកូនជាង (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • ការផ្តល់បណ្ណទទួលស្គាល់ជំនាញវិជ្ជាជីវៈ (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • ការផ្តល់វិញ្ញាបនបត្រហ្វឹកហ្វឺនកូនជាង (ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ)
  • ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ (រយៈពេលលើសពី៣ខែ)
  • ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស
  • ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេសសញ្ញាបត្រវិស្វករ
  • ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា/ឯកទេស និងបណ្ឌិតបច្ចេកវិទ្យា/ឯកទេស
  • ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បើកសាខា បន្ថែមជំនាញ ឬដំឡើងកម្រិតបណ្តុះបណ្តាល
  • ការចុះធ្វើអធិការកិច្ចការងារសាមញ្ញប្រចាំឆ្នាំ (១ដងក្នុង១ឆ្នាំសម្រាប់សហគ្រាស គ្រឹះស្ថាន ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប និងផលិតផលប្រហាក់ប្រហែល) ដែលមានកម្មករនិយោជិត ចាប់ពី១០១នាក់ឡើងទៅ
  • ការចុះធ្វើអធិការកិច្ចការងារសាមញ្ញប្រចាំឆ្នាំ (១ដងក្នុង១ឆ្នាំសម្រាប់សហគ្រាស គ្រឹះស្ថាន ក្រៅពីផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប និងផលិតផលប្រហាក់ប្រហែល) ដែលមានកម្មករនិយោជិត ចាប់ពី១០១នាក់ឡើងទៅ

សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់ ធនាគារ ស្ថាបនា https://www.facebook.com/Sathapanabank

ឬគេហទំព័រ https://www.sathapana.com.kh

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ២ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង ២២០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងការសហការជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ

ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular