ឆ្នាំជូត
រាសីស្រុតចុះ។ឈានចូលមកដល់សប្តាហ៍ថ្មីនៅថ្ងៃទី១១ខែមករានេះដំណើរជីវិតរនៅតែល្អប្រសើរ ហេតុនេះលោកអ្នកអាចប្រកបការងារឬសម្រុកកិច្ចការអ្វីតែងជឿនលឿនគួរសមជានិច្ច។លោកអ្នកកើតឆ្នាំកណ្តុរឃើញថានៅខែនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយអាចសម្រុកកិច្ចការងារតូចធំបានហើយ ពីព្រោះថាឆ្លងដល់ខែក្រោយផលលំបាកមានច្រើនជាងនេះ ដែលពិបាកត្រូវឆ្លងកាត់។ការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការជឿនលឿនតិចតួច ហើយតែងជះផលអាក្រក់ច្រើនផងដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហើយពិសេសមានការចាប់កំហុសនិងប្រចែប្រច័ណ្ឌច្រើន៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។បើមើលពីដំណើរជីវិតនិងជោគជតារាសីនៅសប្តាហ៍នេះឃើញថាជារួមលោកអ្នកអាចប្រកបការងារឬធ្វើអ្វីមួយតែងអាចសម្រេចជោគជ័យនិងប្រកបការងារតែងជឿនលឿនជាសន្សឹមៗផងដែរ។ដោយឡែកនៅថ្ងៃនេះវិញឱ្យលោកអ្នកប្រយ័ត្នប្រយែងការបាត់បង់ប្រាក់កាស ឬទទួលរងផលលំបាកអ្វីមួយមកវិញ។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរធ្លាក់ស្រុតចុះបន្តិចវិញ ហើយធ្វើអ្វីតែងមិនហុចជាលទ្ធផលណាមួយជាដុំកំភួនឱ្យឃើញនោះឡើយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរកាំចិត្តដោយមិនសូវចុះសម្រុងគ្នាប៉ុន្មានទេ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំខាលនៅពេលនេះឥទ្ធិពលផលអាក្រក់នៅតែយាយីមិនទាន់ទៅណាឆ្ងាយនៅឡើយទេ ហេតុនេះទទួលរងការឈឺខ្លួនប្រាណនិងឈឺចិត្តតែងកើតមានឡើង។ដោយឡែកនៅថ្ងៃនេះវិញមុនសម្រេចចិត្តធ្វើអ្វីមួយលោកអ្នកក៏គប្បីត្រូវចេះថ្លឹងថ្លែងឱ្យបានល្អដែរបើពុំនោះទេនឹងបានទទួលផលអាក្រក់ជាងផលល្អជាក់ជាពុំខាន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃទាល់តែខិតខំខ្លាំងទើបអាចរកផលចំណូលគ្រាន់បន្សើមបំពង់បើពុំនោះទេច្បាស់ជារកអង្ករច្រកឆ្នាំងពុំគ្រាន់ឡើយ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការពុំសូវចុះសម្រុងគ្នាដោយសារម្នាក់ៗរឹងមានះ ហើយចង់ឈ្នះដូចគ្នារៀងៗខ្លួន៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដួងរាសីល្អប្រសើរដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តទិញផ្ទះសម្បែងដីធ្លី លេងហ៊ុន ធ្វើកិច្ចសន្យា ចរចាទំនាក់ទំនងការងារឬការផ្លាស់ប្តូរការងារអ្វីមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសម ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសាររស់។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សជួយយកអាសានិងគាំពារជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រុះស្រួលគ្នាល្អ ហើយបើលោកអ្នកមិនទាន់មានគូគាប់ពេលនេះជាពេលវេលាល្អក្នុងការស្វែងរកផងដែរ៕
ឆ្នាំរោង
រាសីស្រុតចុះ។ចាប់តាំងតែពីដើមខែមក លោកអ្នកទទួលរងការនឿយហត់ច្រើន។នៅខែនេះដួងរាសីស្រុតចុះ ហេតុនេះនាំឱ្យជួបការលំបាកតាំងតែពីដើមខែមកច្រើន។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញលោកអ្នកមិនគប្បីលូកដៃចូលក្នុងល្បែងស៊ីសងឡើយពីព្រោះនាំកើតឧបទ្រពចង្រៃនាំការលក់ដូរកាន់តែមិនដាច់។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
ចំណែកសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ចាប់តែងតែពីដើមខែមករាមកដំណើរជីវិតរបស់លោកអ្នកបានចាប់ផ្តើមធូរស្រាលឡើងវិញ ហើយធ្វើអ្វីៗក៏ជឿនលឿនគួរសមឡើងវិញ។លោកអ្នកត្រូវយកចិត្តទុកដាក់បញ្ហាសុខភាពពីព្រោះងាយធ្លាក់ខ្លួនឈឺឬរោគជំងឺបៀតបៀនយាយីណាស់ដែរ។អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃ ហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។
រីឯបញ្ហាស្នេហាប្រុសស្រីបើមិនទាន់មានគូគាប់ហើយចង់ធ្វើការជ្រើសរើសគូគ្រងគប្បីមានការប្រយ័ត្នប្រយែងបន្តិព្រោះឱកាសជួបគូកម្មមានខ្ពស់ណាស់៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងជួបនូវផលជោគជ័យនិងមានការជឿនលឿនឆ្លើយតបគ្រាន់ជាទីកក់ក្តៅត្រឡប់មកវិញ។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខ ហើយបើមានជម្លោះពេលនេះជាឱកាសល្អក្នុងការផ្សះផ្សាឡើងវិញព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចត្រឡប់ប្រែមកផ្អែមល្ហែមយ៉ាងឆាប់រហ័សទៀតផង៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់ការដំណើរការងារដែលសំខាន់ពីព្រោះថាផ្លែផ្កាតែងហុចមកវិញគ្រាន់ជាទីពេញចិត្តផង។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ជាទីកក់ក្តៅខ្លះៗដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅពេលនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយឃើញថាមិនមានអ្វីទាស់ខុសទេគឺតែងផ្តល់ការចម្រុងចម្រើនគួរសម។ការធ្វើដំណើរទីជិតឆ្ងាយមិនគប្បីប៉ះពាល់គ្រឿងស្រវឹងឡើយព្រោះពុំសូវមានសុវត្តិភាពឡើយពិសេសអ្នកបើកបរតែម្តង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់និងកំពុងមានភាពសុខដុមចំពោះគ្នាប្រពៃ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបការងារមានការជឿនលឿនទៅមុខយឺតបន្តិច ហើយក្រៅពីនេះក៏ងាយកើតបញ្ហាចម្រូងចម្រាសថែមទៀតគប្បីមានការប្រយ័ត្នប្រយែង។ការរស់នៅបើមានបញ្ហាអ្វីកើតទ្បើងពិសេសក្នុងក្រុមគ្រួសារលោកអ្នកមិនត្រូវដើររាយរាប់ប្រាប់គេឯងឱ្យបានដឹងនោះទេពីព្រោះនាំគេមាក់ងាយនៅពេលក្រោយវិញប៉ុណ្ណោះ។ក្នុងថ្ងៃនេះដែរពុំផ្តល់ផលល្អចំពោះការរើទីកន្លែងលក់ដូរឬទិញកន្លែងលក់ដូរប៉ុន្មានទេ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំជួបបញ្ហាខ្វាយខ្វល់ព្រោះតែការប្រចែប្រច័ណ្ឌលុកលុយច្រើន៕
ឆ្នាំច
រាសីស្រុតចុះ។ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយបើពុំមានការប្រយ័ត្នប្រយែងទេនឹងទទួលផលលំបាកវិញជាក់ជាពុំខាន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបប៉ុន្មានទេគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ការស់នៅជួបនូវបញ្ហាលំបាកនិងរឿងរាវយាយីច្រើនបន្តិច។
រី៝ឯសម្ព័ន្ធស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខនិងមានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើចង់ចាត់ចែងការងារតែងទទួលផ្លែផ្កាមកវិញដូចនេះជាទីពេញចិត្តផង។ការប្រកបការងារទោះធ្វើអ្វីក៏ដោយមានក្រុមមនុស្សតែងខ្លាចក្រែងនិងអាណិតស្រឡាញ់ច្រើនឡើងវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានភាពរលូនល្អទៅមុខជានិច្ចហើយបើលោកអ្នកចង់បើកមុខរបរថ្មីឬចង់ចរចាទិញអ្វីមួយជាឱកាសល្អប្រពៃបំផុត។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក ហើយបើចង់ផ្សះផ្សាជម្លោះជាពេលវេលាល្អព្រោះឆាប់ប្រែប្រួលពីអាក្រក់មកល្អណាស់ផង ៕
